ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសជនជាតិកាណាដារយ័ចាស់ម្នាក់ដេកស្លាប់ក្នុងបន្ទប់បឹងកាឡូមួយកន្លែងនៅលើដែនកោះរ៉ុងសមត្ថកិច្ចសង្សយ័ថា មកពី ជម្ងឺប្រចាំកាយ។

សមត្ថកិច្ចប្រាប់ថា នៅម៉ោងជាងមួយយប់រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០បុរសជនបរទេស វយ័ចំណាស់ម្នាក់ ស្លាប់ក្នុងបន្ទប់ស្នាក់នៅចំណុចបឹង​ហ្គាឡូខែលលី ស្ថិតនៅក្រុម៣ ភូមិភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

សាកសពមានឈ្មោះ MCKINNON KENNETH G ភេទប្រុស កើតថ្ងៃទី 27.09.1942 (អាយុ78ឆ្នាំ)សញ្ជាតិកាណាដា មុខរបរអ្នកទេសចរណ៍ ។

បច្ចុប្បន្នសាកសពជនបរទេសខាងលើរក្សាទុកនៅកន្លែងកើតហេតុ រង់ចាំការពិនិត្យកោសល្យវិច្ច័យ របស់មន្រ្តីជំនាញ នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងគ្រូពេទ្យជំនាញនិងប្រគល់ជូនទៅស្ថានទូត សាម៉ី ដើម្បីចាត់ការបន្តរ៕B/