ដោយៈគ្រញូង/ប៉ៃលិន ៖ នៅសាលប្រជុំរោងកុនខេត្តប៉ៃលិមកាលពីព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២០ មាន រៀបចំ សន្និបាត អាណត្តិ ទី ៤(២០១៤-២០១៩ និងបោះឆ្នោត ជ្រើសរើស គណៈកម្មាធិការ អាណត្តិ ទី ៥(២០១៩-២០២៥) ស្ថិត ក្រោម អធិបតីភាព លោកស្រី ពុំ ចន្ទី នីអគ្គលេខាធិការ កាក បាទក្រហាមកម្ពុជាតំណាង ដ៏ ខ្ពង់ខ្ពស់ សម្ដេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជាព្រមទាំង មានការ អញ្ជើញ ចូលរួម ពី លោកជំទាវ បាន ស្រីមុំ ប្រធាន សាខា កាកបាទក្រហមកម្ពុជា ខេត្ត ប៉ៃលិនអាណត្តិ ទី ៤និង ជា ប្រធាន អង្គ សន្និបាត លោក ប្រធាន ក្រុមប្រឹក្សា ខេត្ត លោក អភិបាល
ខេត្ត ។

លោកស្រី ពុំ ចន្ទី នី អគ្គលេខាធិការ កាកបាទ ក្រហម កម្ពុជា តំណាង ដ៏ ខ្ពង់ខ្ពស់ សម្ដេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធាន កាកបាទក្រហមកម្ពុជា បាន ពាំនាំ ប្រសាសន៍ ផ្តាំ សួរសុខទុក្ខក្តី នឹករលឹក អាណិត ស្រឡាញ់ ពីស ម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និង បាន គូស បញ្ជាក់ ពី ការ ប្តេជ្ញា ចិត្ត របស់ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិតក្នុងនាម ជា ឥស្សរជន ឆ្នើម ថ្នាក់ ជាតិ នៃ វេទិកា ភាពជា អ្នកដឹកនាំ តំបន់ អាស៊ី – ប៉ាស៊ីហ្វិក ឆ្លើយតប មេរោគ អេដស៍ ជំងឺ អេដស៍ និង ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។

លោកស្រីអគ្គលេខាធិការកក្រកបានលើកឡើងពីអនុសាសន៍របស់សម្តេចតេជោហ៊ុន
ថាៈ ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជាមិនមែនគ្រាន់តែនៅលើក្រដាសនោះទេគបានស្តែងចេញឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងហើយប្រែក្លាយទៅជាចលនាជាតិតាំងពីថ្នាក់កំពូលរហូតដល់ប្រជាពលរដ្ឋរងគ្រោះដែលត្រូវការជំនួយសង្គ្រោះជាបន្ទាន់៕B/