ដោយ៖កាំពី/ក្រចេះ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយជ្រះ បានធ្វើការបង្រ្កាបករណី រក្សារទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយគ្រឿងញៀនចំនួន នៅចំណុចរវៀងជ័យ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កាលពីកណ្តាលអាធ្រាតឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ។
មន្ត្រីនគរបាលមូលដ្ឋានស្រុកស្នួលបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ពុំ ឆៃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដកហូតបានវត្ថុតាងរូមមាន ម្សៅក្រាមពណ៌សជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន០២កញ្ចប់(០១កញ្ចប់មធ្យម និ០១កញ្ចប់តូច), ថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន, បំពង់កែវកែច្នៃសម្រាប់ប្រើប្រាស់ជក់គ្រឿងញៀនចំនួន០១, ទូរសព្ទ័ដៃម៉ាកអុិនចុចពិលពណ៌ខ្មៅចំនួន០២គ្រឿង, ប្រាក់ចំនួន២០០០០រៀល, កាបូបដាក់ប្រាក់ពណ៌ខ្មៅលាយសចំនួន០១, ប័ណ្ណសម្គាល់យានយន្តចំនួន០១ និងម៉ូតូចំនួន១គ្រឿងម៉ាក យ៉ាណាតាអឹមអេសអេច YANATA MSX ពណ៌ក្រហមលាយខ្មៅ(អ៊ុតស្គុតខ្មៅ) គ្មានស្លាកលេខចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមជាមួយសម្ភារវត្ថុតាងត្រូវបានឃាត់បណ្តោះអាសន្ ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ជំនាញខេត្តចាត់ការបន្តរតាមនីតិវិធី៕B/