ដោយ:គូលែន/សៀមរាប ៖ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប អនុវត្តការងារថែទាំខួប និងថែទាំប្រចាំបានចំនួន ៤ខ្សែ។ នេះគឺជាការបញ្ជាក់អោយដឹងពី ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបនាថ្ងៃទៅ១១ ខែមករា ឆ្នាំ២០២០នេះ។

ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បាននិយាយថា ក្រុមការងារបច្ចេកទេសយើង បានអនុវត្តការងារថែទាំខួប និងថែទាំប្រចាំចំនួន ៤ខ្សែ។

ការថែទាំខួប និងថែទាំប្រចាំ ទាំង ៤ខ្សែ រួមមានទី ១ -បញ្ចប់ការងារចាក់បេតុងតួផ្លូវ គម្រោងថែទាំខួបផ្លូវខេត្តលេខ២៦៦C គ.ម១០+២០០ដល់គ.ម១០+៦០០ (ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។ ទី២ -បានបន្តកៀរកិនបង្ហាប់ស្រទាប់គ្រឹះគ្រួសក្រហម លើគម្រោងជួសជុលខួបផ្លូវខេត្តលេខ២៦៦F ចន្លោះគ.ម00+000 ដល់គ.ម៣+២៧០ស្ថិតក្នុងភូមិសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក។ ទី៣-បានបន្តធ្វើការជួសជុលកម្រាលកៅស៊ូDBST ការងារថែទាំប្រចាំផ្លូវខេត្តលេខ​២៦៥C(ថ្នល់ចែក-កំពង់ឃ្លាំង) ចន្លោះគ.ម៩ ដល់គ.ម១០ ស្ថិតក្នុងភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម។ និងទី៤ -បានធ្វើការគូសគំនូសសញ្ញាចរាចរណ៍ (គំនូសថ្មើជើងឆ្លងកាត់) នៅចំណុចភ្លើងស្តុបសណ្ឋាគារ សុខាអង្គរ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្រុងសៀមរាប (គម្រោងរដ្ឋបាលខេត្ត)៕B/