ដោយ:គូលែន/សៀមរាប ៖ កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាកខេត្ត កំលាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប កាលពី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានចុះប្រតិបត្តិការនៅចំណុចឡូតិ៍លេខ៤ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប បាននិយាយថា ការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចឡូតិ៍លេខ៤ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប យើងសម្រេចឃាត់ខ្លួន ជនសង្ស័យចំនួន ១៩នាក់ ក្នុងនោះស្រី០២នាក់ និងមានអាយុក្រោម១៨ឆ្នាំ ចំនួន ០២នាក់ រួមនឹងវត្ថុតាងមួយចំនួនទៀត។
លោកបានបន្តថា វត្ថុតាងដកហូតបានរួមមាន បទល្មើសប្រើប្រាស់ឧបករណ៍ អួនអូសខុសច្បាប់ចំនួន ០៣វង់ , ចាប់យកកាណូតចំនួន ០៦គ្រឿង , សាច់អួនប្រវែង ៩៩៦ម៉ែត្រ
។
ដោយឡែកចំពោះវត្ថុតាង និងមធ្យោបាយប្រព្រឹត្តិបទល្មើស រួមទាំងជនសង្ស័យសមត្ថកិច្ចយើង បានប្រគល់ទៅឲ្យមន្ត្រីជំនាញ រដ្ឋបាលជលផលចាត់ការតាមនីតិវិធីច្បាប់ ស្តីពី ជលផល៕B/