ដោយៈចាន់តូ/ភ្នំពេញ៖គូរស្នេហ៍មួយគូរបែកព្រាត់គ្នាត្រឹម ឌុបនាំគ្នាទៅយកអត្តសញ្ញាណប័ណ្ណ ជួបគ្រោះថ្នាក់ដោយរថយន្តកូរ៉េឃ្លប់ដឹកក្រណាត់បើកបត់កៀរកិនម៉ូតូស្លាប់ខាងប្រុសរីឯខាងស្រីរងរបួសស្រាល។កាលពីវេលាម៉ោង២រសៀលថ្ងៃទី១១ខែមករាឆ្នាំ២០២០នៅតាមផ្លូវបេតុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល ។
ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ឈ្មោះ បឺយ សី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិកំបូលសង្កាត់កំបូលខណ្ឌកំបូលមានស្រុកកំណើតនៅខេត្តកំពង់ធំ។ចំណែកនាងជាគូរសង្សារមានឈ្មោះលីសុខណានអាយុ២១ឆ្នាំមុខរបរកម្មការនីរោងចក្រស្នាក់នៅផ្ទះជួលនៅភូមិត្រយឹងឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល។ ចំណែកអ្នកបើកបររថយន្តបង្ក សមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ផន ផាណាំង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បើកបររថយន្តដឹកក្រណាត់ មានទីលំនៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យរួចប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ចំណែកឯរថយន្តបង្កនិងម៉ូតូរួមទាំងអ្នកបើកបររថយន្តផងនោះប្រគល់ទៅការិយាល័យចរាចរណ៍ជើងគោក កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕S/