Home ព័ត៌មានជាតិ សេដ្ឋកិច្ច គិតពី​ថ្ងៃ​៧​...

គិតពី​ថ្ងៃ​៧​ដល់​១០​មករា​លក់​ស្លាក​លេខ​ពិសេស​បាន​ជាង​១០០​និង​ចំណូល​ប្រមាណ​១​លាន​ដុល្លារ​

ដោយៈ​សុផល​/​ភ្នំពេញៈ​”​ស្លាក​លេខ​ពិសេស​សម្រាប់​រថយន្ត​”​ត្រូវបាន​ប្រកាស​ដាក់លក់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០២០​កន្លងទៅនេះ​គិត​មក​ត្រឹម​ថ្ងៃ​១០​ខែមករា​ឆ្នាំ​២០២០​ដែលមាន​រយៈពេល​៣​ថ្ងៃនេះ​លក់បាន​ជាង​១០០​ស្លាក​និង​រកចំណូលបាន​ប្រមាណ​១​លាន​ដុល្លារ​។​នេះ​បើតាម​ប្រភព​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

តាម​ការសម្ភាសន៍​រប​ស់​សារព័ត៌មាន​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា​រយ​:​ពេល​៣​ថ្ងៃ​បន្ទាប់ពី​ប្រកាស​ដាក់លក់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០២០​កន្លងទៅនេះ​”​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​”​លក់បាន​ជាង​១០០​ស្លាក​ហើយ​និង​បាន​ចំណូល​ប្រមាណ​១​លាន​ដុល្លារ​។​

​លោក​ស៊ុនចាន់ថុល​បានឱ្យដឹង​ទៀតថា​៖”​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​”​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ម្ចាស់​រថយន្ត​។​ការទិញ​”​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​”​នេះ​មិន​ត្រឹមតែ​ងាយស្រួល​សម្រាប់​ម្ចាស់​រថយន្ត​នោះទេ​តែ​វា​ចំណេញ​ថែម​ទៀតផង​ព្រោះ​ពេល​ដូរ​រថយន្ត​មិនបាច់​ចំណាយ​ថ្លៃ​ស្លាក​លេខ​ទៀត​នោះឡើយ​។​

សូមជម្រាបថា​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ​ត្រូវបាន​បោះពុម្ព​ដោយមាន​អក្សរ​«​កម្ពុជា​»​នៅ​ផ្នែក​ខាងលើ​និង​មានការ​រួមបញ្ចូល​គ្នា​លេខ​ឡាតាំង​ឬ​អក្សរ​ចាប់ពី​១​ដល់​ត្រឹម​៨​ខ្ទង់​បោះពុម្ព​នៅ​ផ្នែក​កណ្តាល​។​ស្លាក​លេខ​នេះ​មាន QR Code នៅ​ផ្នែក​ខាងស្តាំ ដែលមាន​បញ្ជាក់​ព័ត៌មាន​ស្តីពី​រថយន្ត​នោះ​។

​គេ​អាច​ជ្រើសរើស​ស្លាក​លេខ​រថយន្ត​ពិសេស​នេះ​តាមរយៈ​ការដាក់​ពាក្យស្នើសុំ​ទិញ​ឬ​ការដាក់​ដេញថ្លៃ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​រថយន្ត​តាមរយៈ​គេហទំព័រ​vehicle.mpwt.gov.kh​។​ស្លាក​លេខ​ពិសេស​នេះ​មាន​ជ​ម្រើ​រហូតដល់​ទៅ​៣.៥​ទ្រី​លាន​។​ស្លាក​លេខ​នេះ​មានតម្លៃ​ចាប់ពី​២​លាន​រៀល​ឡើងទៅ​រហូតដល់​១.០០០​លាន​រៀល​។​តែ​សម្រាប់​ការដេញថ្លៃ​អាច​នឹង​មានតម្លៃ​ច្រើនជាង​នេះ​។​”​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​”​នេះ​អាច​ជ្រើសរើស​និង​កំណត់​ឈ្មោះ​តាម​ការចង់បាន​។​តែ​សម្រាប់​ពាក្យ​មិន​សមរម្យ អាស​អាភា​,​ឈ្មោះ​ថ្នាក់ដឹកនាំ​, និង​ទីតាំង​ប្រវត្តិសាស្ត្រ​,​មិន​អនុញ្ញាត​ឡើយ​។​

​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បានឱ្យដឹងថា​ការបង្កើតឱ្យមាន​”​ស្លាក​លេខ​រថយន្ត​ពិសេស​នេះ​”​ដើម្បី​បំពេញតម្រូវការ​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ​ដែល​ចង់​ប្រើប្រាស់​ស្លាក​ពិសេស​ផ្ទាល់ខ្លួន​ដូចជា​ចង់​ដាក់ឈ្មោះ​ឬ​លេខ​ពិសេស​ដែល​ខ្លួន​ពេញចិត្ត​។​ក្រៅពី​បង្កើត​ជម្រើស​សម្រាប់​អ្នកប្រើប្រាស់​រថយន្ត​ហើយ​នោះ​ការរៀបចំ​ឱ្យមាន​ស្លាក​លេខ​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន​នេះ​ក៏​ដើម្បី​ចូលរួម​ស្វែងរក​ចំណូល​ពី​ការលក់​ស្លាក​លេខ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ចជាតិ​និង​ពង្រឹង​ដល់​ការគ្រប់គ្រង​យានយន្ត​នៅ​កម្ពុជា​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖ គិតពី​ថ្ងៃ​៧​ដល់​១០​មករា លក់​ផ្លាកលេខ​ពិសេស​បាន​ជាង​១០០ និង​ចំណូល​ប្រមាណ​១​លាន​ដុល្លារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...