ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជា បានបិទវគ្គយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុនសែនត្បែងមានជ័យចំនួន៤៧នាក់។ក្នុងនោះយុវជនទើបរើសថ្មីចំនួន១៨នាក់ស្រី៩នាក់ស្ថិតនៅភូមិស្រឡៅទូងឃុំពោធិ៍ស្រុកត្បែងមានជ័យក្រោមវត្តមានលោកស្រីចឹកហេងអនុប្រធានអចិន្ត្រៃយ៍គណៈ:កម្មាធិការសាខាខេត្តព្រះវិហារ។
លោកស្រីចឹកហេងបានលើកឡើងថាដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សាសាលាបានរើសយុវជនបំពេញនិងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជាជូននាពេលនេះគោលបំណងដើម្បីឱ្យប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាក បាទក្រហមអឌ្ឍចន្ទក្រហមតួនាទីរបស់យុវជនកាកបាទក្រហមពិសេសវិជ្ជាសង្គ្រោះបឋម។
ជាមួយគ្នានោះដែរក៏បានផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អសិស្សល្អមិត្តល្អ។ជៀសឱ្យឆ្ងាយពីគ្រឿងញៀន,គោរពច្បាប់ចរាចរឱ្យខ្ចាប់ខ្ជួន,ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ។ជៀសវាងការប្រើប្រាស់អំពើហឹង្សា,ជួយកិច្ចការផ្ទះបន្ទាប់ពីការសិក្សារៀនសូត្របន្ទាប់មកបានប្រគល់សៀវភៅចំណេះដឹងមូលដ្ឋានវិជ្ជាសង្គ្រោះបឋមចំនួន១០ក្បាលនិងបន្ថែមសម្ភារវិជ្ជាសង្គ្រោះបឋមថ្មី ១ឈុត៕S/