​”​ការរិះគន់​ពី​ពលរដ្ឋ​ត្រូវ​ទទួលយក​ដើម្បី​រួមគ្នា​ដោះស្រាយ​”

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ​បាន​អះអាងថា​”​ក្នុងនាម​តំណាងឱ្យ​រដ្ឋាភិបាល​លោក​មិន​ខ្លាច​ការលើកឡើង​នូវ​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ទោះ​ល្អ​ឬ​មិនល្អ​គឺ​យើង​ស្តាប់​ទាំងអស់​ដើម្បី​រួមគ្នា​ដោះស្រាយ​”​។​

​លោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​បើក​វេទិកាសាធារណៈ​រប​ស់​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តព្រះវិហារ នៅ​ភូមិ​សំបូ ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី​កាលពី​ថ្ងៃទី​១០ ខែមករា​ឆ្នាំ​២០២០​។​ក្នុងឱកាស​នោះដែរ​លោក​ទេសរដ្ឋមន្ត្រី​មាន​ក្តី​សោមនស្ស​រីករាយ​ណាស់​ដោយ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ច្រើន​គ្នា​មាន​ភាពក្លាហាន​ណាស់​បាន​លើក​ជា​យោបល់​ដែលមាន​ជា​សំណួរ និង​បញ្ហា​ជាច្រើន​បាន​ចោទឡើង​ដែរ​។​

​ទេសរដ្ឋមន្ត្រី មាស សុភា បាន​បន្តថា កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​គោលដៅ​សំខាន់បំផុត គឺ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ប្រសើរឡើង​តាមរយៈ​ការខិតខំ​ជំរុញ​វិស័យ​អាទិភាព​រួមមាន​៖​វិស័យ​ផ្លូវថ្នល់​អគ្គិសនី​ទឹក​និង​វិស័យ​អប់រំ​សុខាភិបាល​…​ជាដើម​។​លោក​បន្តទៀតថា​ក្នុង​ឃុំ​របស់​យើង​នេះ​គឺ​ខុសពី​ឃុំ​ផ្សេង​ដោយសារ​យើង​មានការ​ពាក់ព័ន្ធ​និង​តំបន់​អភិរក្ស​។​លោ​កថា​ប្រទេស​ភាគច្រើន​គឺមាន​ការព្រួយបារម្ភ​កង្វល់​អំពី​បញ្ហា​ព្រៃ​សហគម​បញ្ហា​តំបន់​អភិរក្ស​ហើយ​គោលបំណង​ដែល​យើង​អភិរក្ស​នេះ​គឺ​ធ្វើឱ្យ​គង់វង្ស​ព្រៃឈើ​របស់​យើង​គង់វង្ស​នៅ​សត្វព្រៃ​ដែល​សត្វ​មួយចំនួន​គឺជា​ប្រភេទ​សត្វ​កម្រ​។​

​តាមរយៈ​អង្គ​វេទិកាសាធារណៈ​នេះ​គឺ​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​បាន​មួយចំនួនធំ​ដូចជា​៖​បញ្ហា​ស្ពាន​២​កន្លែង​ដែល​ប្រជាពលរដ្ឋ​សំណូមពរ​គឺ​លោក​សំលាង​ទ្រី​ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី​។​លោក​សន្យា​និង​ធ្វើ​ស្ពានដែក​បា​ឡេ​ជូន​ហើយ​សំណូមពរ​ធ្វើ​ផ្លូវ​គឺ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​សន្យា​និង​ធ្វើ​ជូន​រួម​នឹង​សំណូមពរ​ជាច្រើន​គឺ​ត្រូវបាន​ដោះស្រាយ និង​ផ្តល់ជូន​ក្នុង​វេទិការ​សាធារណៈ​នេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:...

រុស្ស៊ី​នឹង​លក់​វ៉ាក់សាំង...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់​ផែនការ​ការពារ​សន្តិស...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...