ដោយបូរិន/ភ្នំពេញ៖តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១០ ខែមករាឆ្នាំ ២០២០នៅភោជនីយដ្ឋានទន្លេបាសាក់២។
សិល្បករដែលមានវត្តមានក្នុងកម្មវិធីនោះមានដូចជាកញ្ញា ព្រះកាយ ច័ន្ទ កញ្ញា ដួង ម៉ានិចលោកសន ពិសិដ្ឋកញ្ញាម៉ានីកាកញ្ញាផាត់ផាន់ណានិងសិល្បករជាច្រើនរូបទៀត។លោកសនពិសិដ្ឋបានបញ្ជាក់ថាកន្លងមកថ្មីៗនេះលោកទើបនឹងចាប់ផ្តើមថតភាពយន្តភាគមួយរបស់ទូរទស្សន៍មួយនេះគឺរឿង”សម្បថនិស្ស័យ” រួមគ្នាជាមួយសិល្បករជាច្រើនរូបទៀត។
លោកបាននិយាយថាកម្មវិធីជប់លៀងបុគ្គលិកមែន។ប៉ុន្តែសិល្បករមួយចំនួនក៏ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសផងដែរដែលបង្ហាញពីការស្រឡាញ់រាប់អានរបស់ផលិតករនិងថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ជាមួយសិល្បករ។
លោកបានបញ្ជាក់ថាក្រៅពីផ្តល់ការងារសម្រាប់សិល្បករទូរទស្សន៍ក៏ធ្លាប់បានបង្កើតកម្មវិធីជួបជុំជាច្រើនបន្តបន្ទាប់។ដើម្បីបង្កើតរូបភាពសកម្មភាពស្រឡាញ់រាប់អានគ្នាទៅវិញទៅមក។
លោកអរគុណសម្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ដែលបានផ្តល់ឱកាសសម្រាប់លោកនិងសិល្បករជាច្រើនទៀតដើម្បីចូលរួមថតភាពយន្តភាគជាបន្តបន្ទាប់៕S/