ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​តាម​ការណែនាំ​របស់លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​គម្រោង​រដ្ឋបាល​រាជធានី​ក្នុង​ឆ្នាំ​២០១៩​នឹង​ទិញ​ម៉ូតូ​ដឹក​សំរាម​ទំនើប​ជូន​សង្កាត់​ទាំង​១០៥​ក្នុង​ខណ្ឌ​ទាំង​១៤​។​ដើម្បី​ដឹក​សំរាម​ចេញ​ក្រៅ​ក្រុង​ងាយស្រួល​ក្នុងការ​នាំយក​កាកសំណល​ទៅ​ចាក់​ឬ​ប្រមូលផ្តុំ​នៅ​ទីលាន​ចាក់សំរាម​។​

​ធ្វើយ៉ាងណា​ព​ន្លឿ​ន​ការងារ​ប្រមូល​សំរាម​និង​ថែរក្សា​បរិស្ថាន​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យបាន​ល្អប្រសើរ​ជៀសវាង​ការ​ថ្នាក់​ថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែលមាន​កន្លងមក​ខណៈ​ដែល​ក្រុមហ៊ុន ស៊ិន ទ្រី​ទទួលបន្ទុក​ក្នុងការ​ប្រមូល​សំរាម​។​
មន្ត្រី​បន្តថា​៖​តែ​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​រដ្ឋបាល​រាជធានី​ទើបតែ​ទិញ​បាន​ជាង​៣០​ម៉ូតូ​ចែកជូន​ដល់​ខណ្ឌ​ចំនួន​៤​រួចហើយ​នៅសល់​១០​ខណ្ឌ​ទៀត​។​ខណ្ឌ​ដែល​ទទួលបាន​ម៉ូតូ​ដឹក​សំរាម​មុនគេ​មាន​ខណ្ឌ​ជ្រោយចង្វារ​,​ខណ្ឌដូនពេញ​,​ខណ្ឌចំការមន​និង​ខណ្ឌ​បឹង​កេងកង​។​ខណ្ឌ​ទាំង​៤​នេះ​ដើម្បី​យកទៅ​ប្រគល់ជូន​បន្ត ទៅគ្រប់​សង្កាត់​ទាំងអស់ នៃ​ខណ្ឌ​ទាំង​បួន​នេះ​។​

​ខណៈដែល​ខណ្ឌ​ទាំង​បួន​សុទ្ធតែជា​ខណ្ឌ​សំខាន់​និង​សកម្ម​បំផុត​ក្នុង​ការត្រៀម​ប្រមូលយក​សំរាម​និង​សំអាត​ដើម្បី​សោ​ភណ្ឌ​ភាព​ទីក្រុង​និង​អនាម័យ​បរិស្ថាន​។​ចំពោះ​ម៉ូតូ​ទាំងអស់​ដែល​ខណ្ឌ​ទាំង​៤​ទទួលបាន​ក្នុង​ឆ្នាំ​២០១៩​នោះបាន​យកទៅ​ដឹក​សំរាម​អំឡុងពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​អកអំបុក​ដែល​នឹង​ធ្វើឡើង​នៅ​បណ្តោយ​មាត់ទន្លេ​មុខ​ព្រះ​បរម​រាជ្យ​វាំង​។​

​ក្រៅពីនោះ​ម៉ូតូ​ខាងលើ​បាន​យកមក​ប្រតិ​ប​តិ្ត​ការដឹក​សំរាម​កាលពី​ថ្ងៃទី​១០​មករា​នេះ​ខណៈពេល​កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ធ្វើបាតុកម្ម​ទាមទារ​ឡើង​ប្រាក់ខែ​ហើយ​មិន​យក​សំរាម​នោះ​រដ្ឋបាល​គ្រប់​ខណ្ឌ​បាន​ប្រើ​ម៉ូតូ​នេះ​ជាមួយ​រថយន្ត​ដឹក​សំរាម​បាន​ដឹក​សំរាម​ចេញ​អស់​មិនឱ្យ​ស្ទះ​ក្នុង​ក្រុង​នោះទេ​។​

​មន្ត្រី​បានឱ្យដឹងថា​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​ជា​ទិសដៅ​នឹង​ទិញ​ម៉ូតូ​បន្ថែមទៀត​ក្នុង​ឆ្នាំ​២០២០​នេះ​ដើម្បី​ប្រគល់​ម៉ូតូ​ដឹក​សំរាម​ទំនើប​ដែល​អាច​បែន​ចាក់សំរាម​បាន​នេះ​ទៅ​ប្រគល់ជូន​គ្រប់​ខណ្ឌ​ទាំង​១៤​ដើម្បី​ប្រគល់​បន្ត​ឱ្យ​គ្រប់​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ដោយបាន​ឧបត្ថម្ភ​នូវ​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើបៗ​រាប់សិប​គ្រឿង​ដែល​អាច​បែន​ចាក់សំរាម​បាន​ក្នុង​ប្រតិបត្តិ​ការដឹក​សំរាម​តាមផ្លូវ​សាធារណៈ​ផងដែរ​៕S/​