ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នៅ​ថ្ងៃទី​១២ ខែមករា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អរគុណ​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ដែល​បាន​ចូលរួម​ផ្សាយ​ព័ត៌មាន​ពិត​និង​ព័ត៌មាន​វិជ្ជមាន​ពី​កម្ពុជា ដែលជា​ការរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​។

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងពេលដែល​ប្រទេសជាតិ​យើង​មាន​សុខ​សុវត្ថិភាព​ដូច​សព្វថ្ងៃ បងប្អូន​ចង់ទៅ​កំសាន្ត​សប្បាយ​នៅ​ទីជិត​ឬ​ឆ្ងាយ​ក៏​មិន​ភ័យព្រួយ​ដែរ​។ យើង​មាន​ទីកន្លែង​កំសាន្ត​ល្អៗ និង​រមណីយដ្ឋាន​ស្អាតៗ​ជាច្រើន​ដែល​ត្រូវបាន​រៀបចំឡើង​ក្រោយពី​ប្រទេសជាតិ​មាន​សុខសន្តិភាព​។ កម្ពុជា​ដាច់ខាត​ត្រូវតែមាន​សន្តិភាព ដើម្បី​យើង​មានឱកាស​និង​ពេលវេលា​អភិវឌ្ឍន៍​ប្រទេស​អោយ​រីកចម្រើន​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៤ ខែមករា ខាងមុខនេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹងមាន​ជំនួប​លើក​ទី​៤ ជាមួយ​អ្នកសារព័ត៌មាន​ទូទាំងប្រទេស នៅ​កោះ​ពេជ្រ ផងដែរ​៕