ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ដោយមាន​ការឧបត្ថម្ភ​ពីសា​លា​នៅ​ប្រទេស​ចិន​បាន​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ដល់​ថ្ងៃ​វិស្សមកាល​ប្អូនប្រុស ធុច សា​លិ ត្រឡប់​មកលេង​ប្រទេស​កំ​ណើ​រ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល ។ ប្អូនប្រុស​គឺជា​ក្មេង​ឆ្លាត​ចេះ​និង​អាចនិយាយបាន​រហូត​១៥​ភាសា​ល្បី​ទាំង​នៅ​ស្រុក​ខ្មែរ​និង​ស្រុក​ចិន​។​

​បន្ទាប់ពី​ប្អូនប្រុស​សា​លិ​ទទួល​បានការ​ឧបត្ថម​ពី​សាលា​អន្តរជាតិ​ទៅ​សិក្សា​ក្រោម​ការជួយជ្រោមជ្រែង​បីបាច់​ថែរក្សា​ពី​លោក​ឃិត​ឈឿន​និង​ក្រុមគ្រួសារ​មានឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​បាន​មួយ​ឆមាស​កន្លងមក​ទ​ទូល​លទ្ធផល​គួរ​ជាទី​មោទនៈភាព​បំផុត​។​ដល់​ថ្ងៃ​វិស្សមកាល​ត្រឡប់​មកលេង​ប្រទេស​កំណើត​វិញ​តាម​ការគ្រោងទុក​យន្តហោះ​ចុះចត​នៅវេលា​ម៉ោង​៨​និង​៣០​យប់​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២០​នេះ​។​អ្វីដែល​អស្ចារ្យ​គឺ​ប្អូនប្រុស​រៀន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ប្រចាំឆមាស​ក្នុងចំណោម​សិស្ស​ជាច្រើន​សញ្ជាតិ​ផ្សេងគ្នា​។​

គួរ​រំលឹក​ដែរ​ថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​សម្ដេច​អគ្គមហាសេនា​តេ​ជោ​បាន​ចាត់​តំណាង​អនុរដ្ឋលេខាធិការ​អញ្ជើញ​សួរសុខទុក្ខ​នាំពាក្យ​ផ្ដាំផ្ញើរ​ពីស​ម្ដេច​ដល់​សាលារៀន​ផ្ទាល់​។​វត្តមាន​លោក​ឃិត​ឈឿន​និង​ក្រុមគ្រួសារ​ក៏​បានមក​ទទួល​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​ក្នុងនោះ​ប្អូនប្រុស​សា​លិ​និង​ក្រុមគ្រួសារ​រស់នៅ​ភូមិ​រហាល​សង្កាត់​នគរ​ធំ​ក្រុង​សៀមរាប​ខេត្តសៀមរាប​ប្រកបមុខរបរ​ដើរ​លក់​គំនូរ​និង​វត្ថុ​អនុស្សាវរីយ៍ តាម​តំបន់​ទេសចរណ៍​ក្នុង​ក្រុង​សៀមរាប ដែល​ឪពុក​ជាជាង​គំនូរ ។

ក្រោយមក​ត្រូវបាន​លោក​ឃិត​ឈឿន​និង​ក្រុមគ្រួសារ​យកមក​ចិញ្ចឹម​បីបាច់​ថែរ​រក្សា​មួយ​គ្រួសារ​។​ដោយ​ឱ្យ​ប្អូនប្រុស​និង​បងប្អូន​២​នាក់​ទៀត​បាន​ចូលរៀន​សូត្រ​សាលា​នៅ​ភ្នំពេញ​។​ចំណែក​លោកឪពុក​បន្ត​ជាជាង​គូរគំនូរ​បន្តទៀត​។​ដោយឡែក​ម្ដាយ​ក្លាយជា​អាជីវ​ករលក់​សំលៀកបំពាក់​នៅ​ផ្សារ​ខេ​ស៊ី ដែលជា​ផ្សារ​របស់លោក​ផ្ទាល់ ។ ទាំងនេះ​ជា​ទឹកចិត្ត​សប្បុរស​ប្រកបដោយ​ព្រហ្ម​វិហារធម៌​របស់លោក ឃិត​ឈឿន​និង​ក្រុមគ្រួសារ​ធ្វើឱ្យ​ក្រុមគ្រួសារ​ប្អូនប្រុស​សា​លិ​ទទួលបាន​នូវ​ការរស់នៅ​បានល្អ​ប្រសើរ​ជាង​មុន ។​

សូមបញ្ជាក់​ផងដែរ​ថា លោក​ឃិត​ឈឿន​ជា​អគ្គនាយក​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​មាន​សំណង់​បុរី​ផ្ទះល្វែង វិឡា​ខុន​ដូរ​ផ្ទះ​លំហែរ​ដី​ពុះ​ឡូ​តិ៍​ចំការ​រី​ស៊​ត​និង​ផ្សា​KC​។​ព័ត៌មាន​ផ្សេងៗ​ទៀត​លោកអ្នក​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​៖017335354/093795378​ដើម្បី​ទទួលបាន​ដំណឹង​លម្អិត​បន្ថែមទៀត​៕S/​