ដឹងថា​សង្សារ​មាន​ប្រពន្ធ ឈ្លោះប្រកែក​តាម​ទូ​ស័ព្ទ​គិត​ខ្លី​ចងក​បញ្ចប់ជីវិត​

1636
ចែករម្លែក

ដោយៈ​ចាន់តូ / ភ្នំពេញ​៖ នារី​ម្នាក់​ជា​អ្នក​បំរើការ​នៅក្នុង​ហាង​បារាំង​មួយកន្លែង ត្រូវបាន​គេ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន ដែល​ត្រូវបាន​គេ​អះអាង​ឲ្យ​ដឹងថា នារី​គ្រោះ​មាន​ជម្លោះ​តាម​ទូ​ស័ព្ទ​ជាមួយ​សង្សារ ក្រោយ​ដឹងថា​សង្សារ​មាន​ប្រពន្ធ​រួចហើយ​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ៦​និង​២០​នាទី​ព្រឹក ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅក្រោយ​សាលាខណ្ឌ​ដូនពេញ តាម​បណ្តោយ​ផ្លូវ​លេខ​១៣០ ក្រុម​៥ ភូមិ​១ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សព​នារី​រងគ្រោះ​ឈ្មោះ ស​ម្ភ​ស្ស អាយុ ២៩​ឆ្នាំ មុខរបរ អ្នក​ក្រឡុក​ស្រា​ក្នុង​ហាង​បារាំង ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​។​

​បើតាម​ការរៀបរាប់​ពី​មិត្ត​ភ័​ក្ត​នារី​រងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បន្ទាប់ពី​នារី​រងគ្រោះ​ចេញពី​ធ្វើការ ក៏​មក​បបួល​នាង​ទៅ​ផឹកស៊ី​ជាមួយ ហើយ​នាង​បាន​ប្រាប់ថា គ្មាន​លុយ​នោះទេ​។ បាន​បន្តិច នារី​រងគ្រោះ​ក៏បាន​តេ​ទូរស័ព្ទ​ទៅ​បុរស​ម្នាក់ ជា​សង្សារ និយាយបាន​បន្តិច​ក៏​ឈ្លោះប្រកែក​គ្នា​ជាខ្លាំង (​តាម​ទូរស័ព្ទ​) ឮ​នារី​រងគ្រោះ​និយាយថា បើ​បង​មាន​ប្រពន្ធ​កូន​ហើយ ម៉េច​បានមក​ស្រលាញ់​រូបនាង​ទៀត និយាយ​បានតែ​ប៉ុណ្ណឹង នារី​រងគ្រោះ​បោក​ទូរស័ព្ទ​ចោល ហើយក៏​នាំគ្នា​ចូល​សម្រាក​អស់​ទៅ​។ លុះដល់​នៅវេលា​ម៉ោង ៦​និង​២០​នាទី​ព្រឹក ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ ក៏បាន​ប្រទះឃើញ​មិត្ត​ភ័​ក្ត​ខ្លួន​ចងក​សម្លាប់ខ្លួន ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះមក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ក្រោយ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួច សព​ពិតជា​ស្លាប់​ដោយ​ចងក ពិតប្រាកដ​មែន ហើយ​បានប្រគល់​សាកសព​នារី​រងគ្រោះ​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​៕L​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ