ដោយៈគ្រញួង/បាត់ដំបងៈនគរបាលប្រឆាំងគ្រឿងញៀនខេត្តកាលពីរសៀលថ្ងៃទី១១ខែមករាឆ្នាំ២០២០បានបញ្ជូនជនសង្ស័យពីរនាក់និថ្នាំញៀនជិត២៦ក្រាមទៅតុលាការ។ជនសង្ស័យទាំងនេះត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្លូវមាសស្រុករតនមណ្ឌលចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០នៅចំណុចភូមិអូរត្រែងឃុំផ្លូវមាសស្រុករតនមណ្ឌល។
លោកសុខនិមលនាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យទាំងពីរនាក់មានឈ្មោះពៅសោភ័ណភេទប្រុសអាយុ៣៣ឆ្មាំនៅភូមិទឹកសាមឃុំផ្លូវមាសស្រុករតនមណ្ឌល។ឈ្មោះសៀងភិនហៅភក្តីភេទប្រុសអាយុ២០ឆ្នាំនៅភូមិស្វាយស ឃុំត្រែងស្រុករតនមណ្ឌល។
ចំណែកវត្ថុយាងដែលដកហូតបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១ថង់ទម្ងន់២៥,៨៧ក្រាមទូស័ព្ទដៃ១គ្រឿងនិងម៉ុតូហុងដាឌ្រីម១គ្រឿងពណ៌ខ្មៅស៊េរី២០០៤គ្មានស្លាកលេខ។
លោកនាយការិយាល័យស្តីទីបានឱ្យដឹងក្រោយពេលជនសង្ស័យទាំងនេះឆ្លើយសារភាពរួចមកលោកស្នងការខេត្តបានបញ្ជាឱ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរនាក់និងវត្ថុតាងថ្នាំញៀន៧ថង់ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕S/
រូបថតៈជនសង្ស័យប្រុសពីរនាក់និងវត្ថុតាងថ្នាំញៀនជាង២៥ក្រាម