​ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​បុរស​ម្នាក់​ជា​អ្នកបើក​ម៉ូតូ​វ៉េវ​បា​ស្លាប់​នៅនឹងកន្លែង​និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ដោយសា​រថយន្ត​ឡិច​ស៊ិ​ស​RX330​បុក​មួយ​ទំហឹង​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​10​ខែមករា​ឆ្នាំ​2020​នៅលើ​ផ្លូវជាតិ​លេខ​5​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​224-225 ត្រង់ចំណុច​ក្រុមទី​10 ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

​លោក​ម៉ៅ​ហ៊​ត​មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ជនរងគ្រោះ​ដល់​ស្លាប់​មានឈ្មោះ​លន់​ម៉ិ​ភេទ​ប្រុស​អាយុ​37​ឆ្នាំ​រស់នៅ​ភូមិ​និគម​ន៍​ក្រោម​ឃុំ​ឫស្សី​ក្រាំង​។​អ្នកជិះ​ពីក្រោយ​ឈ្មោះ​សាញ់ សាន ភេទ ប្រុស​អាយុ​27​ឆ្នាំ រស់នៅ​ភូមិ​និគម​ន៍​ក្រោម ឃុំ ឫស្សី​ក្រាំង ស្រុក​មោងឫស្សី (​របួសធ្ងន់​)​។ ជនរងគ្រោះ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី ។​

​មធ្យោបាយ​ទាំងពីរ​គ្រឿង​ត្រូវ​ប៉ូលិស​ចរាចរណ៍​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/