មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងបាតុកម្មប្រឆាំងនិងគាំទ្រនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃអាទិត្យទី១២មករា នៅក្នុងអ្វីដែលទំនងជា ការបង្ហាញកម្លាំងធំបំផុតប្រឆាំងនិងគាំទ្ររដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន អូចា។
បាតុករប្រឆាំងលោកតាណាវ៉ាត វង់ឆៃ ដែលជាសកម្មជននិស្សិតម្នាក់និងក៏ជាអ្នករៀបចំការជួបជុំនេះផងដែរបាននិយាយថា«យើងចង់បានរដ្ឋាភិបាលប្រជាធិបតេយ្យពិត មិនមែនក្រុមជនផ្តាច់ការពាក់មុខក្លែងរូបទេ។
ក្រុមនេះចោទជាសំណួរអំពីភាពត្រឹមត្រូវនៃការបោះឆ្នោតកាលពីឆ្នាំមុនក្រោមរដ្ឋធម្មនុញ្ញគាំទ្រដោយយោធា។
ការជួបជុំប្រឆាំងលោកប្រាយុទ្ធ ក៏ត្រូវបានគេរាយការណ៍ថាមាននៅខេត្តមួយចំនួនរបស់ថៃផងដែរ។
នៅថ្ងៃអាទិត្យនេះដែរ មនុស្សប្រមាណ១០.០០០នាក់បានជួបជុំនៅឧទ្យាន លុមភីនីក្នុងក្រុងបាងកក ដើម្បីបង្ហាញការគាំទ្រលោកឧត្តមសេនីយ៍ ប្រយុទ្ធ ចានអូចាអោយនៅជានាយករដ្ឋមន្ត្រីរបស់ប្រទេស។
នេះជាការជួបជុំប្រឆាំងរដ្ឋាភិបាលលើកទី២ក្នុងរយៈពេលតែមួយខែមកនេះ ដោយធ្វើអោយគេនឹកឃើញប្រវត្តិប្រឆាំងតវ៉ាដ៏ហិនហោចរបស់ថៃ។ចលាចលនយោបាយបានចូលរួមទាញកំណើនសេដ្ឋកិច្ចនៅថៃ ធៀបនឹងកំណើននៅឥណ្ឌូនេស៊ីនិងវៀតណាមតែភាពតានតឹងនយោបាយបច្ចុប្បន្ននៅទាបធៀបនឹងចលាចលកាលពីអតីតកាល៕ប្រែសម្រួល៖វាសនា