ដោយៈចាន់តូ/ភ្នំពេញ៖គ្រោះអគ្គិភ័យមួយកើតឡើងលកាលពីព្រលប់ថ្ងៃទី១១ខែមករាឆ្នាំ២០២០ស្ថិតនៅឃ្លាំងស្តុកឈើក្នុងដីឡូត៍មួយកន្លែងក្នុងភូមិក្រុងថ្មីសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។ប្រជាពលរដ្ឋសមត្ថកិច្ចរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងត្រូវបានបញ្ជូនចេញទៅអន្តរាគមន៍ ។
ម្ចាស់ទីតាំងឈ្មោះ ចេង លីហេង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ម្ចាស់ឃ្លាំងឈើបាឡែត ។ ប្រភេទសំណង់ ឃ្លាំងសង់ពីដែកប្រក់ដំបូលសង្គ័សី ទំហំ៣៥ម៉ែត្រឋគុណ៥០ម៉ែត្រ ឆេះខូចខាត ឆេះឃ្លាំងស្តុកទុកបាឡែតឈើ ទំហំ២០ម៉ែត្រគុណ៤០ម៉ែត្រ ចំនួន ១ឃ្លាំង,។ឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ៦ម៉ែត្រគុណ២០ម៉ែត្រ អស់ចំនួន១ខ្នង, ឆេះបន្ទប់ជួល ទំហំ៣ម៉ែត្រគុណ៤ម៉ែត្រ ចំនួន ១៩បន្ទប់ និងឆេះរោលជញ្ចាំងផ្ទះថ្មបេតុង ចំនួន២ល្វែងឆេះរោលប្រហែល ៤០ភាគរយ។
ប្រើប្រាស់រថយន្តអគ្គិភ័យនគរបាលរាជធានីភ្នំពេញចំនួន២១គ្រឿង,ប្រើប្រាស់ទឹកអស់ចំនួន ២១០ឡាន ស្មើនឹង ១០១០ម៉ែត្រគូប ។រថយន្តជំនួយអន្តរាគមន៍រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន៣គ្រឿង,ប្រើប្រាស់ទឹកអស់ចំនួន៣ឡានស្មើនឹង១៨ម៉ែត្រគូប។រថយន្តជំនួយកងរាជអាវុធហត្ថចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡានស្មើងនឹង១៣០ម៉ែត្រគូប ។
រថយន្តជំនួយកងពលតូចលេខ៧០ចំនួន៤គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២០ឡានស្មើនឹង១១០ម៉ែត្រគូប,រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២០ឡានស្មើនឹង១១០ម៉ែត្រគូប។រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើ ប្រាស់ទឹកអស់ចំនួន ៧ឡានស្មើនឹង៤២ម៉ែត្រគូប។
ពន្លត់ឱ្យរលត់ជាស្ថាពរនៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ខែមករាឆ្នាំ២០២០។ករណីអគ្គីភ័យខាងលើនៅមិនទាន់ដឹងពីមូលហេតុនៅឡើយខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ៕S/