ដោយ​៖​កាំ​ពី​/​ក្រចេះ​៖​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​បង្កឡើង​ដោយ​រថយន្ដ បុក​ជាមួយ​រថយន្ដ បណ្ដាលឱ្យ​មនុស្ស​ចំនួន​៧​នាក់​បាន​រងរបួស​ជា​ទម្ងន់​នៅលើ​ផ្លូវជាតិ​លេខ​៧​ភូមិ​ក្បាល​ត្រាច​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​ស្រុក​ស្នួល​បានឱ្យដឹងថា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ប​ង្កោ​ឡើង​ដោយ​រថយន្ដ​វេ​អង​បុក​ជាមួយ​រថយន្ដ​ស្តា​រិច​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​។​មូលហេតុ​រថយន្ដ​វេ​អង​ដាច់​ហ្វ្រាំង​បាន​បុក​រថយន្ដ​ស្ថា​រិច​ពេញ​ក្រឡាប់​បណ្ដាលឱ្យ​មនុស្ស​ចំនួន​៧​នាក់​រងរបួស​ធ្ងន់​ស្រាល​។​

​មន្ត្រី​រូបនោះ​បានបញ្ជាក់​ទៀតថា អ្នកបើកបរ​រថយន្ដ​វេ​អង​ឈ្មោះ អ៊ី ម៉ៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទំ​លំនៅ​ភូមិ​ស្រែ​ខ្ញែ​ឃុំ​ពោធិ​ម្រា​ល​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​។​ក្រោយពី​កើតហេតុ​បាន​រត់​គេចខ្លួនបាត់​។​ចំណែក​អ្នកបើកបរ​រថយន្ដ ស្តា​រិច ឈ្មោះ ខេង សុខ​ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ២​ធ្នូ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​ខេត្តក្រចេះ​រងរបួស​ធ្ងន់​និង​អ្នករួមដំណើរ​ចំនួន​៦​នាក់​រងរបួស​ទាំងអស់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​។​

​បច្ចុប្បន្ននេះ​រថយន្ត​ភាគី​ទាំងសងខាង​ត្រូវ​នគរបាល​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​រងចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/

​រូបថត​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុករ​ថយ​បណ្តាលឱ្យ​មនុស្ស​ចំនួន​៧​របួសធ្ងន់​