ដោយ​គូលែន​/​សៀមរាប​:​ជនសង្ស័យ​ចំនួន​៩​នាក់​រួម​នឹង​វត្ថុតាង​មួយចំនួនធំ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​ខេត្តសៀមរាប សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ហើយ​សម្រេច ធ្វើការ​ឃាត់ខ្លួន​រួម​នឹង​ដកហូត​វត្ថុតាង​បាន​មួយចំនួនធំ​។​ការបង្ក្រាប​គ្រឿងញៀន​នេះ​គឺធ្វើឡើង​នៅ​២​ទីតាំង​ផ្សេងគ្នា​គឺ​១​នៅ​ក្រុង​សៀមរាប​និង​១​ទៀត​នៅ​ស្រុក​សូទ្រនិគម​កាលពី​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០២០​។​

សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​បាន​និយាយថា​ករណី​គ្រឿងញៀន​នេះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៧​នាក់​រួម​នឹង​វត្ថុតាង​មួយចំនួន​និង​មួយទៀត​នៅក្នុង​ភូមិ​សំរោង​ត្បូង​ឃុំ​រោង​ស្រុក​សូទ្រនិគម​សម្រេច​ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន​២​នាក់​។​

​សមត្ថកិច្ច​បាន​បន្តថា​ជនសង្ស័យ​ទាំង​៩​នាក់​ទី​១,​ឈ្មោះ​មាឃ​រ៉ា​មី​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ទី​២-​ឈ្មោះ សុង ហាក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទី​៣-​ឈ្មោះ ងួន សុផល ហៅ ឡា​ច ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទី​៤-​ឈ្មោះ ហុង សុ​ភ័​ក្រ ហៅ ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ​។​ទី​៥​ឈ្មោះ​ពេជ្រ​រ៉ា​ឌី​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ទី​៦-​ឈ្មោះ ផៃ សុវណ្ណ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ទី​៧-​ឈ្មោះ សួន ប៉ានូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ទី​៨ -​ឈ្មោះ ប៉ាវ ហូ​ភេទ​ប្រុស អាយុ​២០ ឆ្នាំ​និង ទី​៩ -​ឈ្មោះ សេង បណ្តូលចិត្ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា​វត្ថុតាង​ដែល​ដកហូត​បាន​នៅ​២​ទីតាំង​ផ្សេងគ្នា​នោះ​រួមមាន​:​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​សរុប​ចំនួន​១៤​កញ្ចប់​ស្មើនឹង​ទម្ងន់​១៥,៦​ក្រាម​ទាំង​សំបក​។​ឧបករណ៍ប្រើប្រាស់​នឹង​សំភា​រះ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​ទូរស័ព្ទដៃ​ចំនួន​១០​គ្រឿង​។​

​ជនសង្ស័យ​ទាំង​៩​នាក់​រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​បានរៀបចំ​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០២០​នេះ​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕S/


​រូបភាព​:​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់​រួម​នឹង​វត្ថុតាង​មួយចំនួនធំ​នៅ​ក្រុង​សៀមរាប​ករណី​គ្រឿងញៀន​៕​គូលែន​