ដោយៈចាន់តូ/ភ្នំពេញ៖ជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធទៅនឹងគ្រឿងញៀន លក់ ជក់ ជួញដូរ និងកាន់កាប់អាវុធខុសច្បាប់ ក្រោយពីកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបានកន្លងមក នៅព្រឹកថ្ងៃទី១២ ខែមករាឆ្នាំ២០២០នេះត្រូវបាននគរបាលខណ្ឌពោធិសែនជ័យបញ្ជូនខ្លួនទៅតុលាកាដើម្បីចាត់ការបន្តតាមនីតិវិធី ។
តាមលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឱ្យដឹងថា ជនសង្ស័យទាំង១២នាក់ មានស្រីម្នាក់ជាជនជាតិចិន ត្រូវបានកម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៍រដ្ឋបាល ផ្នែកជំនាញខណ្ឌ បង្ក្រាបចាប់ខ្លួនបានកន្លងមកក្នុងការប្រព្រឹត្តផ្សេងៗគ្នា។ពាក់ព័ន្ធនឹងគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់នាំមកសាកសួរនៅផ្នែកជំនាញរួមមក រហូតដល់ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ ជនសង្ស័យ ត្រូវបាននគរបាលបញ្ជូនខ្លួនទៅតុលាកា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕S/