ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ​កាលពី​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០២០​កន្លងទៅនេះ​បាន​ចុះ​ប​ង្គ្រា​ប​ក្នុងករណី​រក្សាទុក​ជួញដូរ​និង​ប្រើប្រាស់​ដោយនូវ​សារធាតុ​ញៀន​។​ស្ថិតនៅ​ភូមិ​ភារកិច្ច​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​ឃាត់ខ្លួន​ជន​ស័​ង្ស​យ​ម្នាក់​ឈ្មោះ​ហឿ​វុ​ត​ធី​រ៉ូ​ត​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​ប្រធាន​សាខា​អង្កា​ការពារ​បរិស្ថាន​ធនធានធម្មជាតិ​សាខា​ខេត្តព្រះវិហារ ។​

​ក្នុងករណី​ចុះ​ប​ង្គ្រា​ប​នោះ​សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​វត្ថុតាង​រួមមាន​ដូចជា​៖​ក្រាម​ពណ៌​ស​ថ្លា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​១​កញ្ចប់​តូច​ទម្ងន់​១,៥៦​ក្រាម​និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​បច្ចុប្បន្ន​ជន​ស័​ង្ស​យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចងក្រង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​បន្ត​៕S/​