ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖លោកឧត្ដមសេនីយ៍ទោច័ន្ធសុភត្ត្រាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២០បានដឹកនាំកម្លាំងចុះសាសង់ផ្ទះជូនអតីតយុទ្ធជនលោកសួនភាពភេទប្រុសអាយុ៥៤ឆ្នាំជាជនពិការរស់នៅភូមិបាក់កាំឃុំឈានមុខស្រុកត្បែងមានជ័យខេត្តព្រះវិហារ។
លោកសួនភាពបានទទួលបានផ្ទះ១ខ្នងមានទំហំ៥គុណ៧ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសីជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាតាមរយៈឧត្តមសេនីយ៍ទោច័ន្ទសុភ័ក្ដ្រា។ផ្ទះ១ខ្នងនេះជួនអតីតយុទ្ធជនដែលចំណាយថវិកាសរុបអស់ចំនួន ៩.៥០០.០០០រៀលផងដែរ។
លោកប្រធានបានលើកឡើងថា សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេច តេជោ ជាប្រធាន មិនទុកឱ្យបងប្អូនជាសមាជិកអតីតយុទ្ធរស់នៅគ្មានទីពឹងនោះឡើយ។នេះជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលហើយជាគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះការលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិឲ្យប្រទេសរួចផុតពីភ្លើងសង្គ្រាម៕S/