ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖ផែនការរបស់មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៤និងផែនការលំហាត់ហ្វឹកហ្វឺនយុទ្ធដំណើរទ័ពក្នុងឆ្នាំ២០២០ដល់នាយទាហានពលទាហានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។គោលជំហរឹងមាំក្នុងការគ្រប់គ្រងទីតាំងរបស់ខ្លួនដើម្បីពង្រឹងភាពប្រយុទ្ធពង្រឹងសមត្ថភាពពង្រឹងកាយសប្បទាដល់កងកម្លាំងក៏ដូចជាចល័តអន្តរាគមន៍។
ទិសព្រំដែនជួមុខក្នុងភូមិសាស្ត្ររបស់តំបន់ប្រតិបត្តិការសឹកព្រះវិហារដែលមានតួនាទីភារកិច្ចទទួលខុសត្រូវនិងយល់ដឹងដល់នាយទាហាននាយទាហានរងពលទាហានយល់ច្បាស់អំពីក្បួនប្រយុទ្ធនិងពួនស្ទាក់កន្ទ្រប់លើកម្លាំងសត្រូវ។ការហ្វឹកហាត់គឺជាជ្រុងអធិភាពមួយសម្រាប់វិស័យការពារជាតិកងកម្លាំងត្រូវមានតួនាទីហ្វឹកហាត់ពីរបៀបកាធ្វើសឹកសង្គ្រាម ការពារអធិប្បតេយ្យភាព បូរភាពទឹកដីអំពីយុទ្ធដំណើរត្រូវឆ្លងកាត់។
ដូចជាតំបន់ព្រៃភ្នំជ្រោះជ្រលងដងអូរវាលទំនាបខ្ពង់រាបកាត់ព្រៃក្រាស់ៗចំរ៉ាក់ជើងភ្នំឡើងភ្នំត្រូវដាក់កម្លាំងស៊ីបការអំពីសភាពការរបស់ខ្មាំងមួយចំនួនពេលកំពុងធ្វើសកម្មភាពយុទ្ធដំណើរទ័ពត្រូវក្ដាប់ឱ្យបាននូវសំឡេងអ្វីៗដល់យុទ្ធដំណើរទ័ពដើម្បីត្រៀមប្រយុទ្ធផងដែរ។
ក្នុងនោះក្បួនលំហាត់យុទ្ធដំណើរ២០២០នេះ មានពីមុខព្រួញ មុខព្រួញទីមួយទឹសព្រំដែនកម្ពុជា ថៃ មុខព្រួញទី២ទឹសព្រំដែនកម្ពុជាឡាវទឹសទាំងពីនេះគឺជាទឹសក្រវ៉ាត់ព្រំដែនហើយយុទ្ធដំណើរថ្មើជើងនេះមានរយៈពេល៣ថ្ងៃ ចាប់តាំងព្រលឹមម៉ោង៦,០០ ថ្ងៃទី៩,១០,១១ទើបចប់ជាស្ថាពរ។
លោកឧត្ដមសេនីយ៍ទោច័ន្ធសុភត្ត្រាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារបានជម្រុញបន្ថែមទៅដល់នាយពលទាហានទាំងអស់ធ្វើយ៉ាងណាមានឆន្ទៈមុះមុតដើម្បីជាតិមាតុភូមិនេះជាកាតបកិច្ចរបស់កងយោធពលខេមរៈភូមិន្ទ។មេបញ្ជាការបានពន្យល់ណែនាំដល់នាយទាហានពលទាហានទាំងអស់ដែលកំពុងប្រតិបត្តិការយុទ្ធដំណើរមិនត្រូវធ្វេសប្រហេសត្រូវប្រកាន់ខ្ជប់នៅបទបញ្ជានូវអ្វីដែលថ្នាក់លើក្រគល់ជួន។
លោកឧត្ដមសេនីយ៍ទោច័ន្ធសុភត្ត្រាបានកោតសសើរដល់កងកម្លាំងទាំងអស់ត្រូបានយកចិត្តទុកដាក់ក្នុងការធ្វើសកម្មភាពហ្វឹកហ្វើនលំហាត់យុទ្ធដំណើរទ័ពបានល្អប្រសើរដោយបានឆ្លងកាត់ទីតាំងលំបាកៗដើម្បីសមយុទ្ធវិស័យការពារជាតិបានល្អប្រសើរនិងទទួលបានជោគជ័យ៕S/