ឆ្នាំជូត
រាសីស្រុតចុះ។ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយឱ្យចេះប៉ាន់ប្រមាណហើយមិនត្រូវធ្វើដោយសេចក្តីប្រាថ្នាហួសប្រមាណពុំនោះនឹងបណ្តាលឱ្យជួបផលលំបាកទៅវិញទេ។ស្ត្រីត្រូវចេះថែទាំកូនចៅនិងផ្ទះសម្បែងទើបអាចចៀសផុតពីកើតរឿងរកាំរកូសជាមួយស្វាមីទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួចតែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តីតែក៏មានភាពសុខដុមគួរជាទីកក់ក្តៅផង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏តែងទទួលជោគ ជ័យផង។អ្នកប្រកបរបររកស៊ីជួញដូរវិញប្រៀបដូចបានទៅនឹងភ្លៀងធ្លាក់មួយមេមេឃស្រទ្បះព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាច ប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
សម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះផ្លែផ្កានឹងទទួលបានជោគជ័យគ្រាន់បើពុំខាន។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិចហើយផលកម្រៃទៀតសោតក៏ហូរចូលដោយ តឹងណាស់ដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសគ្នាព្រោះតែភាពចង់ឈ្នះគ្នាមានច្រើននាពេលនេះ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតមានភាពលូតលាស់សន្សឹមៗទៅមុខហើយទោះធ្វើអ្វីក៏មានភាពសុខដុមដែរ។សម្រាប់ការប្រកបការងារបើមានឧបសគ្គហើយកាលពីមុនមកទទួល ផលលំបាកក្នុងការដោះស្រាយពេលនេះបើព្យាយាមពុះពារក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្តផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូត លាស់គួរសមម្ល៉ោះហើយជា ឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារឬទំនាក់ទំនងចរចារឿងអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មីឬបើកហាងថ្មីក៏ជាពេលវេលាល្អប្រពៃណាស់ផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការប្រចែប្រច័ណ្ឌច្រើនម្ល៉ោះហើយ បើមិនចេះកាត់បន្ថយទេពិតជាមានរឿងបែកបាក់រង់ចាំនាថ្ងៃខាងមុខពុំខាន៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ដំណើរកិច្ចការងារនិងដំណើរការពាក់ព័ន្ធបញ្ហាប្រាក់កាសពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សអាណិតស្រឡាញ់និងចូលចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះទោះធ្វើអ្វីក៏អាចដំណើរការទៅមុខបានផងដែរបើទោះបីមានការរាំងស្ទះខ្លះៗក៏មានការសម្រេចជោគជ័យមួយចំនួនផង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយពីព្រោះងាយទទួលរងគ្រោះណាស់។ការរស់នៅចូរប្រយ័ត្នក្រុមមមនុស្សទីជិតឆ្ងាយប៉ងអាក្រក់ដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយនៅតែមានការរីកលូតលាស់ទៅមុខសន្សឹមៗដូចនេះត្រូវខិតខំប្រឹងប្រែងនោះនឹងជោគជ័យដល់គោលដៅជាក់ជាពុំខាន។ក្រៅពីនេះទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងរាវត្រូវចាញ់បោកគេដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំភាគីម្ខាងទៀតកើតការ ធុញទ្រាន់ងាករេចិត្ត៕
ឆ្នាំវក
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណងផង។ អ្នកប្រកប របររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។សម្រាប់ការធ្វើដំណើរទៅទិសឧត្តរពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រយ័ត្នប្រយែងបន្តិច។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតរឿងរាវប្រេះឆាដោយប្រការណាមួយ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកផ្តួចផ្តើមក្នុងការប្រកបមុខជំនួញពីព្រោះថាផ្លែផ្កាតែងផ្តល់មកវិញជានិច្ច។ ក្រៅពីនេះក៏តែងផ្តល់ផលល្អសម្រាប់ លោកអ្នកចាត់ចែងការងារដែលសេសសល់ពីមុនមកផងដែរ។ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុមនិងនឹករលឹកចំពោះគ្នាប្រពៃណាស់៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងនិងទប់ទល់ឱ្យបានល្អទើបបញ្ហាធំនឹងរួមជាតូចវិញ។ក្នុងថ្ងៃនេះដែរបើលោកអ្នកសម្រេចចិត្តធ្វើអ្វីក៏ដោយត្រូវមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាផលល្អនិងផលអាក្រក់ដើរទន្ទឹមគ្នាជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញផ្លូវឆ្ងាយពុំសូវកាក់កបប៉ុន្មានទេហើយបើរកស៊ីនាយអាយក្បែរៗផ្ទះបាន គ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការកើតទុក្ខឥតសូវស្បើយដែរទេដោយសាររឿងរាវប្រទាំងប្រទើសកើតឡើងបន្តបន្ទាប់នាកន្លងមក៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកគួររក្សាភាពស្ងប់ស្ងាត់ហើយមិនត្រូវ ធ្វើអ្វីដោយក្តីធ្វេសប្រហែសបានឡើយនាំជួបរឿងអាក្រក់ណាមួយនាំពិបាកដោះស្រាយ។ការប្រកបការងារលោកអ្នកមានការរីកលូតលាស់ជាសន្សឹមៗទៅមុខឥតមានឧបសគ្គអ្វីធំដុំនាំត្រូវរែកពន់លំបាកនោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការទិញចូលលក់ចេញជួបផលលំបាកច្រើនហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ផ្សើមបំពង់កដែលអាច ចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺតតែការថយក្រោយលឿនណាស់៕