រថយន្ត Ford Mustang GT ផលិតឆ្នាំ១៩៦៨ ដែលបានបង្ហាញវត្តមានក្នុងខ្សែភាពយន្តរឿង Bullitt លក់បានថ្លៃរហូតដល់ទៅ ៣,៧៤ លានដុល្លារស្ទើរមិនគួរឱ្យជឿក្នុងពិធីដេញថ្លៃ កាលពីថ្ងៃសុក្រ ទី១០ ខែមករា នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។
កាសែត Orlando Sentinel បានចុះផ្សាយថា នេះជារថយន្ត Mustang ថ្លៃបំផុតក្នុងពិភព លោកដែលមិនធ្លាប់លក់បានពីមុនមក ហើយវាបានជែងដាច់រថយន្ត Shelby GT500 Super Snake ផលិតឆ្នាំ១៩៦៧ ដែលលក់បានថ្លៃ ២,២ លានដុល្លារកាលពីឆ្នាំមុន។
លោក ស៊ីន ឃើនែន (Sean Kiernan) ដែលជាម្ចាស់បានបើករថយន្តនេះជាមូយប្អូនស្រី ឃែលី ខុតថុន (Kelly Cotton) ជុំវិញបរិវេណកន្លែងដេញថ្លៃនៅ Silver Spurs Arena ហើយបន្ទាប់ មកបានថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ២៥.០០០ នាក់ មុនពេលការដេញថ្លៃចាប់ផ្ដើម។
លោក ស៊ីន ឃើនែន លើកឡើងថា “រថយន្តនេះត្រូវបានលក់ ២ ដងហើយនៅក្នុងជីវិតរបស់វា ហើយវាបាននៅជាមួយគ្រួសារខ្ញុំ ៤៥ ឆ្នាំហើយ”៕ ប្រែសម្រួលៈ ខុម