វាពិតជាអព្ភូតហេតុអស្ចារ្យស្ទើរមិនគួរឱ្យជឿ ដែលក្មេងប្រុសឥណ្ឌាពិការភ្នែកដោយសារជំងឺ មហារីកដ៏ចម្លែកដែលធ្វើឱ្យចេញឈាមតាមភ្នែក និងលៀនភ្នែកដូចក្ដាមនោះទីបំផុតអាចមើល ឃើញពិភពលោកវិញហើយ បន្ទាប់ពីធនាគារិកចិត្តធម៌ជនជាតិអង់គ្លេសម្នាក់ជួយចេញថ្លៃព្យា បាលឲ្យ។
ក្មេងប្រុសក្រីក្រ សាហ្គា ឌ័រជី (Sagar Dorji) ដែលរស់នៅរដ្ឋអាសាម (Assam) ប្រទេសឥណ្ឌា មានអាយុទើបតែ ៤ ឆ្នាំប៉ុណ្ណោះ នៅពេលអាការៈជំងឺចាប់ផ្ដើមធ្វើឱ្យភ្នែករបស់គ្នាហើម ដំបៅឈាមកក និងលៀនភ្នែកចេញពីរណ្ដៅភ្នែកគួរឱ្យខ្លាច។
លោក ប្រាកាស (Prakash) និងអ្នកស្រី គូស៊ុម ឌ័រជី (Kusum Dorji) ដែលជាឪពុកម្ដាយរបស់ ក្មេងនេះបានប្រាប់គេហទំព័រ MailOnline កាលពីឆ្នាំ២០១៦ អំពីស្ថានភាពឈឺចុកចាប់របស់កូន ប្រុសខ្លួន ហើយបានចាត់ទុកវាជាការដាក់បណ្ដាសាពីព្រះជាម្ចាស់។
រឿងរ៉ាវគួរឱ្យខ្លោចចិត្តរបស់ក្មេងប្រុសនេះ បានលេចឮដល់លោក ហ៊ីម៉ានតា ប៊ីសវ៉ា (Himanta Biswa) អភិបាលរដ្ឋអាសាម ដែលបានស្នើសុំឱ្យរដ្ឋាភិបាលឥណ្ឌា ចេញលុយបញ្ជូនក្មេងនេះ តាមជើងយន្តហោះក្នុងចម្ងាយផ្លូវប្រមាណ ៣.០០០ គីឡូម៉ែត្រទៅកាន់ទីក្រុងបានហ្គាល័រ (Bangalore) រដ្ឋកាណាតាកា (Karnataka) ដើម្បីព្យាបាលគីមីសាស្ត្រ។
ពេលនោះធនាគារិកជនជាតិអង់គ្លេស លោក នីថា ស៊ីវ៉ា (Neetha Shiva) ដែលបានដឹងរឿងរ៉ាវ របស់ក្មេងនេះបានស្ម័គ្រចិត្តជួយចេញថ្លៃវះកាត់ និងព្យាបាលទាំងអស់ដើម្បីឱ្យក្មេងនេះ មើលឃើញពិភពលោកឡើងវិញ។
ពេលនេះស្ថិតក្នុងវ័យ ៧ ឆ្នាំ ក្មេងប្រុសដែលចូលចិត្តកីឡាគ្រីកឃីត តន្ដ្រី និងភាពយន្តបូលីវូដ រូបនេះបានរួចផុតពីជំងឺមហារីកហើយ ហើយភ្នែកអាចមើលឃើញវិញម្ខាង និងកំពុងទន្ទឹង ចង់ទៅរៀនដូចក្មេងដទៃ។
ជីវិតក្មេងមួយនេះត្រូវបានជួយសង្គ្រោះដោយលោក នីថា ស៊ីវ៉ា វ័យ ៤៤ ឆ្នាំដែលមកពីទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ដែលបានចំណាយប្រាក់ ៤.៦០០ ដុល្លារអាម៉េរិកលើការវះកាត់ប្ដូរ រណ្ដៅភ្នែក។ ក្រៅពីជួយចេញថ្លៃព្យាបាលនេះគាត់ថែមទាំងបន្តជួយឧបត្ថម្ភគ្រួសារឱ្យមាន ជីវភាពធូរធារទៀតផង៕ ប្រែសម្រួលៈ ខុម