ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងមិនចាំម៉ាក បេីកបុកម៉ូតូមួយ​គ្រឿងពេញទំហឹង អូសជាច្រេីនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោកក្បាល​ផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ នៅវេលាម៉ោង ១១និង២០​នាទីយប់​ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជេីងឯក ខណ្ឌដង្កោ ។

សពរងគ្រោះត្រូវជាប្ដីមានឈ្មោះ ហេង ដា អាយុ៣០ឆ្នាំ មានស្រុកកំណេីតនៅ ភូមិកន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកឯសពរងគ្រោះម្នាក់ទៀត ដែលត្រូវជាប្រពន្ធ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ​គេបានឃេីញ ប្ដីប្រពន្ធពីរនាក់ជិះម៉ូតូម៉ាក ស្មាសរីវ៉ូ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង 1B-7326 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជេីង។ ខណៈមកដល់ចំណុចកេីតហេតុលេី បានបត់ឆ្វេងចូលទៅផ្លូវ អេ ប៊ីសុី ភ្លាមនោះស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង ពណ៌ស មិនចាំសផ្លកាលេខ ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿនបានបត់ស្ដាំដោយខ្វះការ​ប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកជាមួយនឹងម៉ូតូពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោក្បាលផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអណោចអាធ័ម។ ភ្លាមនោះរថយន្តបង្កមិនបានឈប់រថយន្ត នៅចាំដោះស្រាយទេ បានបន្ថែមល្បឿនព្យាយាមបេីករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញវាស់វែងយកម៉ូតូរងគ្រោះ​ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំប្រគល់ឲ្យសាច់ញាតិ​នៅពេលក្រោយ។

ដោយឡែកជនរងគ្រោះខាងលើ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុ រួចបានដឹកយក​ទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយក​ទៅធ្វើបុណ្យតាមប្រពៃណី៕B/Ha