ភ្នំពេញៈ រដ្ឋាភិបាលតួហ្គោ ប្រារព្ធទិវាសេរីភាពជាតិរបស់ខ្លួន នៅថ្ងៃទី១៣ ខែមករា ដើម្បី រំឭកដល់ថ្ងៃដែលពួកគេ បានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី ស៊ីលវ៉ានូស អូលីមព្យូ កាលពីឆ្នាំ១៩៦៧ ។ ប៉ុន្តែបន្ទាប់ពីនោះ ៤ ឆ្នាំគត់ ប្រទេសតូហ្គោ ត្រូវបានដាក់ឱ្យដើរលើផ្លូវ ឯកបក្ស រហូតដល់ ឆ្នាំ១៩៩១ ទើបអនុញ្ញាតឱ្យមានគណបក្សនយោបាយផ្សេងទៀត ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋតូហ្គោ មានផ្ទៃដី ៥៧.០០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅអាហ្វ្រិកខាងលិច គឺ ជាប្រទេសតូចជាងគេបំផុត នៅក្នុងទ្វីអាហ្វ្រិក មានព្រំដែនជាប់ប្រទេសហ្កាណា , បេណាំង, បួគីណា ហ្វាសូ និងឈូងសមុទ្ទហ្គីណេ ។ ឆ្នាំ២០២០ មានប្រជាពលរដ្ឋ ជាង ៨ លាននាក់ ភាគច្រើន ជាអ្នកកាន់សាសនាអ្នកស្រុក ឬសាសនាប្រពៃណី រដ្ឋធានីគឺទីក្រុងឡូម៉េ ភាសាផ្លូវ ការ គឺភាសាបារាំង ។
ប្រវតិ្តសាស្ត្រ
ពាក្យថា តូហ្គោ បានសេចក្តីថា ទឹកដីនៃបឹងត្រពាំង ។ កាលពីដើមទឹកដីនោះ មិនសូវមានអ្នក ណាស្គាល់ទេ មុនការទៅដល់នៃជនជាតិ ព័រទុយហ្កាល់ កាលពីឆ្នាំ១៤៩០ ។ ការជួញ ដូរទាសករ បានចាប់ផ្តើម នៅលើទឹកដីតូហ្គោ ក្នុងសតវត្សរ៍ទី១៦ ហើយរយៈពេល ២០០ ឆ្នាំបន្ទាប់ពីនោះមក ទឹកដីតំបន់ឆ្នេរនោះ គឺជាមជ្ឈមណ្ឌលជំនួញទាសករដ៏សំខាន់សម្រាប់ពួក អឺរ៉ុប ស្វែងរកទាសករ ហើយពួកអឺរ៉ុប ក៏បានដាក់ឈ្មោះ តូហ្គោ និងតំបន់ជុំវិញនោះថា ឆ្នេរទាសករ ។
សម័យអាណានិគម ( ១៨៨៤-១៨៦០ )
ចាប់ពីឆ្នាំ ១៨៨៤ អាល្លឺម៉ង់ បានដាក់ការត្រួតត្រាលើកតំបន់លាតសន្ធឹងតាមបណ្តោយឆ្នេរ និងពង្រីកចូលទៅដល់តំបន់ក្នុងប្រទេស ដែលឆ្ងាយពីមាត់សមុទ្ទទៀត។ ព្រំដែននៃ ប្រទេសតូហ្គោ ត្រូវបានកំណត់ជាផ្លូវការ បន្ទាប់ពីអាល្លីម៉ង់ ចូលចាប់កាន់កាប់ទឹកដីឆ្ងាយ ដាច់ស្រយាលពីទីក្រុង និងបានចុះហត្ថលេខា ជាមួយបារាំង និងចក្រភពអង់គ្លេស ។ គិតត្រឹមឆ្នាំ១៩០៥ តំបន់ទាំងនេះបានក្លាយជាទឹកដីក្រោមអាណានិគម អាល្លឺម៉ង់ នៃ ទឹកដីតូហ្គោ ។ ប្រជាពលរដ្ឋក្នុងស្រុក ត្រូវបានបង្ខំឱ្យធ្វើការជាទម្ងន់ លើចម្ការកប្បាស កាហ្វេ និងកាកាវ ហើយតម្រូវឱ្យបង់ពន្ធខ្ពស់ ។
ផ្លូវរថភ្លើង និងកំពង់ផែ Lomé ត្រូវបានស្ថាបនាឡើង ដើម្បីដឹកជញ្ជូនកសិផល ។ អាល្លឺម៉ង់ បានធ្វើទំនើបកម្មបច្ចេកទេស ដាំដុះកាកាវ , កាហ្វេ និង កប្បាស និងបានអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធមួយចំនួន ។
អំឡុងសម័យសង្គ្រាមលោកលើកទី១ ( ២៨ កក្កដា ១៩១៤ ដល់ ១១ វិច្ឆិកា ១៩១៨ ) ទឹកដី តូហ្គោ ត្រូវបានឈ្លានពានដោយចក្រភពអង់គ្លេស និងបារាំង ហើយបានប្រកាសថាជា តំបន់អាណានិគម អង់គ្លេស-បារាំង ។
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩១៦ របបគ្រប់គ្រងអាណានិគមរួមនេះ បានដួលរលំ ហើយទឹកដី តូហ្គោ ត្រូវបានបែងចែកទៅជា ២ តំបន់ គឺតំបន់អង់គ្លេស និងតំបន់បារាំង ដាច់ដោយ ឡែក ពី គ្នា ។ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩២២ ចក្រភពអង់គ្លេស ទទួលបានអាណត្តិ របស់ សម្ព័ន្ធ ប្រជាជាតិ ( មានទម្រង់ប្រហាក់ប្រហែលអង្គការសហប្រជាជាតិ ) គ្រប់គ្រងលើទឹកដី តូហ្គោ ដោយ អង់គ្លេស គ្រប់គ្រងភាគខាងលិច និង បារាំង គ្រប់គ្រងភាគខាងកើត ។ នៅឆ្នាំ ១៩៤៥ តូហ្គោ ទទួលបានសិទ្ធិឱ្យបញ្ជូនតំណាងរបស់ខ្លួន ៣ រូបប្រចាំសភា បារាំង ។
ក្រោយសម័យសង្គ្រាមលោកលើកទី ២ ( ១៩៣៩-១៩៤៥ ) អាណត្តិទាំងនេះបាន ក្លាយទៅជា សិទ្ធិរបស់អង្គការសហប្រជាជាតិ ( បន្ទាប់ពី សម្ព័ន្ធប្រជាជាតិ ត្រូវបានរំលាយនៅ ឆ្នាំ១៩៤៦ ) ។ ពេលនោះ អ្នកស្រុកនៃតំបន់ទឹកដីតូហ្គោ អង់គ្លេស បានបោះឆ្នោតចូលរួម ជាមួយតំបន់ឆ្នេរ មាស (ឆ្នេរមាស គឺជាតំបន់ក្រោមអាណានិគមអង់គ្លេស នៅតាមបណ្តោយ ឆ្នេរ សមុទ្ទហ្គីណេ ភាគខាងលិចនៃទ្វីបអាហ្វ្រិក ចាប់ពីឆ្នាំ១៨៦៧ រហូតដល់ឆ្នាំ១៩៥៧ ជាពេល ដែលហ្កាណា ប្រកាសឯករាជភាពរបស់ខ្លួន ) ក្នុងឋានៈជាផ្នែកមួយ នៃរដ្ឋហ្កាណាដែលទើបតែប្រកាស រាជភាពរបស់ខ្លួនថ្មីថ្មោង ( ១៩៥៧ ) ។ ចំណែកទឹកដី តូហ្គោ បារាំងបានក្លាយជាសាធារណរដ្ឋ ស្វយ័ត ក្រោមសហភាព បារាំង នៅឆ្នាំ ១៩៥៩ ខណៈ បារាំង នៅតែទទួលបានសិទ្ធិគ្រប់គ្រង ទៅលើវិស័យការពារជាតិ , កិច្ចការបរទេស និង ហិរញ្ញវត្ថុ ។
ឯករាជ្យភាព តូហ្គោ
សាធារណរដ្ឋតូហ្គោ ត្រូវបានប្រកាសបង្កើតឡើង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៦០ ពោល គឺក្លាយជាប្រទេសឯករាជ្យ ។ ក្នុងការបោះឆ្នោតប្រធានាធិបតីលើកដំបូង នៅឆ្នាំ១០៦១ លោក ស៊ីលវ៉ានូស អូលីមព្យូ បានក្លាយជាប្រធានាធិបតីលើកដំបូងរបស់ តូហ្គោ ដោយទទួលបាន សំឡេងឆ្នោត ១០០ ភាគរយ ដោយសារតែបក្សប្រឆាំងធ្វើពហិការ ។
ថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៦១ រដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋតូហ្គោ ត្រូវបានអនុម័ត អនុលោមតាម សភាជាតិ តូហ្គោ ដែលជាស្ថាប័នកំពូល ។
នៅក្នុងខែធ្នូ ឆ្នាំ១៩៦១ នោះ មេដឹកនាំ នៃបក្សប្រឆាំងជាច្រើន ត្រូវបានចាប់ខ្លួនពីបទឃុបឃិត ចូលគំនិតប្រឆាំងរដ្ឋាភិបាល ។ ពេលនោះច្បាប់ ១ ត្រូវបានដាក់ចេញ ដើម្បីរំលាយបណ្តា បក្សប្រឆាំងទាំងអស់នោះ ។
លោក អូលីមព្យូ បានព្យាយាមកាត់បន្ថយ នូវការពឹងផ្អែកទៅលើបារាំងដោយការបង្កើតនូវកិច្ច សហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក , អង់គ្លេស និង អាល្លឺម៉ង់ វិញ ។ កត្តាទាំងនេះ នាំឱ្យមានរដ្ឋប្រហារយោធា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៦៧ ដឹកនាំដោយ ពលបាលត្រី Gnassingbé Eyadéma ហើយលោកប្រធានាធិបតី ស៊ីលវ៉ានូស អូលីមព្យូត្រូវបានសម្លាប់នៅ ក្នុងរដ្ឋប្រហារនោះ ។ ពួកយោធា បានប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយលោក Nicolas Grunitzky. ។
រដ្ឋាភិបាលតូហ្គោ បានយកថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៦៧ នោះធ្វើជាទិវាសេរីភាពជាតិ របស់តូហ្គោ រហូតមកដល់បច្ចុប្បន្ន ។
ខែឧសភា ឆ្នាំ១៩៦៣ លោក Grunitzky ត្រូវបានបោះឆ្នោតជាប្រធានាធិបតីសាធារណរដ្ឋ តូហ្គោ ។ មេដឹកនាំថ្មីនេះ បានអនុវត្តទំនាក់ទំនងជាមួយ បារាំង វិញ ។ គោលបំណងសំខាន់ របស់គាត់ គឺដើម្បីធ្វើឱ្យត្រជាក់ចិត្តរវាងអ្នកខាងជើង និងអ្នកខាងត្បូង, ប្រកាសឱ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញថ្មីមួយ និងដាក់ឱ្យឱ្យអនុវត្តនូវប្រព័ន្ធពហុបក្ស ។
៤ ឆ្នាំ ក្រោយមក គឺនៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៩៦៧ លោក Eyadéma Gnassingbé ដដែល បានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់លោក Grunitzky ទៀត ដោយគ្មានការបង្ហូរឈាមមួយ ហើយលោក Eyadéma Gnassingbé ខ្លួនឯងបានឡើងកាន់ តំណែងជាប្រធានាធិបតី ។ គាត់បានបង្កើតគណបក្ស Rally of the Togolese People Party ហាមឃាត់នូវរាល់សកម្មភាព នានារបស់គណបក្ស នយោបាយផ្សេងៗ និងបានដាក់ចេញនូវប្រព័ន្ធឯកបក្ស នៅក្នុងខែ វិច្ឆិកា ឆ្នាំ១៩៦៩ ។
គាត់បានជាប់ជាប្រធានាធិបតីទៀត នៅឆ្នាំ១៩៧៩ និង ១៩៨៦ ។ ឆ្នាំ១៩៨៣ កម្មវិធីឯកជនូប នីយកម្ម ត្រូវបានដាក់ចេញ ហើយឆ្នាំ១៩៩១ គណបក្សនយោបាយផ្សេងទៀតត្រូវបាន អនុញ្ញាតឱ្យមាន ។
ឆ្នាំ១៩៩៣ សហភាពអឺរ៉ុប បានបង្កកនូវភាពជាដៃគូរបស់ខ្លួនជាមួយ តូហ្គោ ដោយព័ណ៌នាថា ការបោះឆ្នោតឆ្នាំ ១៩៩៣ , ១៩៩៨ និង ការបោះឆ្នាំ ២០០៣ ដែលលោក Eyadéma Gnassingbé បានឈ្នះឆ្នោតរហូតនោះ ថាជាការរឹបអូសអំណាច ។ លុះដល់ឆ្នាំ ២០០៤ ការចរចាត្រូវបានធ្វើឡើងនៅទីក្រុង ប្រ៊ុចសែល នៃប្រទេសប៊ែលស៊ិក រវាងសហភាពអឺរ៉ុប និង តូហ្គោ ស្តីពីការបន្តកិច្ចសហប្រតិបត្តិការឡើងវិញ ។
ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៥ លោក Eyadéma Gnassingbé បានស្លាប់យ៉ាងទាន់ហន់បន្ទាប់ពី បានកាន់អំណាច អស់រយៈពេល ៣៨ ឆ្នាំ គឺជាការកាន់អំណាចយូរជាងគេបំផុតក្នុងចំណោម ជនផ្តាច់ការទាំងអស់នៅ អាហ្វ្រិក ។
ពួកយោធា ក៏បានលើកបន្តុបកូនប្រុសរបស់លោក Eyadéma Gnassingbé គឺលោក Faure Gnassingbé ឱ្យឡើងស្នងតំណែងជាប្រធានាធិបតី ក៏បណ្តាលឱ្យមានការរិះគន់ និងថ្កោល ទោសជាច្រើន ពីក្នុងស្រុក និងពីអន្តរជាតិ ប៉ុន្តែគ្មានការរិះគន់ពី បារាំង ជាដៃគូឡើយ ។
លោក Gnassingbe ក៏បានចុះចេញពីអំណាច ហើយ ២ ខែ ក្រោយមកក៏រៀបចំឱ្យមានការ បោះឆ្នោត ហើយគាត់ក៏បានឈ្នះជាប្រធានាធិបតី ។ ប៉ុន្តែពួកបក្សប្រឆាំងលើកឡើងថា លទ្ធផលនោះ គឺជាការលួចបន្លំសន្លឹកឆ្នោត ។
ការបោះឆ្នោតនោះ បង្កើតឱ្យមានសំណួរជាច្រើន ដែលរដ្ឋាភិបាលធ្លាប់ប្តេជ្ញាថានឹងពង្រឹង លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីជាស្ពានទៅបង្កើតទំនាក់ទំនងជាមួយសហភាព អឺរ៉ុបឡើងវិញ ។
បើយោងតាមអង្គការសហប្រជាជាតិ មានមនុស្សប្រមាណជា ៤០០នាក់ត្រូវបានសម្លាប់ជុំវិញ អំពើហិង្សានានាពាក់ព័ន្ធនឹងការបោះឆ្នោតនោះ ហើយមានជនជាតិ តូហ្គោ ប្រមាណជា ៤០.០០០ នាក់ បានភៀសខ្លួនទៅប្រទេសជិតខាង ។
ទោះយ៉ាងណា លោក Faure Gnassingbé បានជាប់ឆ្នោតជាប្រធានាធិបតីទៀតនៅឆ្នាំ ២០១០ និង ២០១៥ ។ ឆ្នាំ២០១៧ មានបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតមួយបានផ្ទុះឡើង នៅក្នងទឹកដីតូហ្គោ ទាមទារឱ្យលោក Gnassingbé ចុះចេញពីអំណាចដោយពួកគេលើក ឡើងថា គាត់គឺជាមនុស្សនៅក្នុងគ្រួសារមួយដែលបានក្តោបក្តាប់អំណារបស់ប្រទេសយូរពេក ។ លោក Gnassingbé មិនត្រឹមតែមិនព្រមចុះចេញពីអំណាចឡើយ ថែមទាំងបញ្ជាឱ្យ ប្រើកម្លាំង បង្ក្រាបយ៉ាងហិង្សាទៀតផង ហើយក៏រងការថ្កោលទោសយ៉ាងខ្លាំងពីអង្គការ សហប្រជាជាតិ ។ ទោះយ៉ាងណាក៏មិនឃើញមានស្ថាប័នមានឥទ្ធិពលណាមួយដាក់ចេញនូវ ចំណាត់ការជាក់លាក់ ទៅលើក្រុមកាន់អំណាចនៅ តូហ្គោ ដែរ ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា

