ដោយ៖ ប.ជ័យ / បន្ទាយមានជ័យ: មានពិធីចម្រុះរួមមានសម្ពោធផ្លូវលំជនបទ, បញ្ចុះបឋមសិលាកសាងអគារសាលារៀន១ខ្នង, ប្រភល់អណ្តូងទឹកនិងប្រគល់ផ្ទះជូនអតីតយុទ្ធជនលើកទី២ចំនួន១០៣ខ្នង នៅមណ្ឌលអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅដី២.២២២ ស្ថិតនៅភូមិកូនខ្លែងឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាាយមានជ័យឬចន្លោះ៣ស្រុក ភ្នំស្រុក ថ្មពួក និងស្វាយចេក។
ពិធីរួមនោះធ្វើឡើងកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកទេសរដ្ឋមន្ត្រីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធកម្ពជា លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
លោក អ៊ុ រាត្រី មានប្រសាសន៍ថា៖ ផ្លូវលំជនបទក្រាលក្រួសក្រហមមួយខ្សែនោះប្រវែង៥.៥០០ម៉ែត្រ ក៏ប្រគល់អណ្តូងខួងបំពាក់ស្នប់អំណោយរបស់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌាចំនួន២២អណ្តូង, សែនក្រុងពាលីបញ្ចុះបឋមសីលាសាងសង់សាលារៀនមួយខ្នង ៦បន្ទប់, បង្គន់អនាម័យ, ដាក់លូមុខផ្លូវចូលផ្ទះ និងប្រគល់ពាងទឹក ប្រគល់ផ្ទះចំនួន១២៩ខ្នង សម្ភារៈប្រើប្រាស់តាមផ្ទះ និងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនអតីតយុទ្ធជនក្រីក្រនៅមជ្ឈមណ្ឌលអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ (ដី២២២២) ក្នុងភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ញាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងជាប្រធនសមាគមអតីតយុទ្ធជនខេត្តឲ្យដឹងថា៖ ក្នុងខេត្តនេះ គិតត្រឹមខែធ្នូឆ្នាំ២០១៩ អតីតយុទ្ធជនទទួលរបបសន្តិសុខសង្គមប្រចាំខែពីរដ្ឋចំនួន៥.៨៤២នាក់ ក្នុងនោះមានគ្រួសារជនពលី គ្រួសារជនមរណៈ និវត្តជនយោធិន និវត្តជននគរបាល ជនបាត់បង់ និងជនពិការ។ ឯសមាជិកអតីតជនគ្រប់គ្រងមាន៥.២៤៣នាក់។
លោកបន្តថា ការងារសមាគមរួមមានការងារគ្រប់គ្រង ការងារបេឡាមរណៈ ការងារអប់រំ ផ្សព្វផ្សាយ ការងារហិរញ្ញវត្ថុ និងបេឡាមរណៈសង្គ្រោះ ការងារទ្រទ្រង់អភិវឌ្ឍន៍។ល។
លោកនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធកម្ពជាបានពាំនាំបណ្តាំថ្លែងអំណរគុណ គុណូបក្ការៈគុណនិងការដឹង ហើយឆ្លើយតបគុណពីសម្តេចអគគមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនចំពោះបងប្អូនអតីតយុទ្ធជននិងលើកពីរង្វាន់ថ្មីៗបន្ថែមរបស់សម្តេចជូនបងប្អូន។
នោះគឺប័ណ្ណព្យាពាល ថែទាំសុខភាពនៅមន្ទិរពេទ្យរដ្ឋនិងឯកជនមិនត្រឹមតែផ្តល់ជូនអតីតយុទ្ធជនទេ តែឥឡូវជូនដល់គ្រួសារថែមទៀត។
ក្នុងនោះលក្ខ័ន្តិកៈគឺបងប្អូនមានរបបហើយត្រូវមករស់នៅក្នុងផ្ទះនិងបង្កបង្កើនផលដីរបបនោះ។ ហើយទុកពេល៣ខែដល់ខែមេសាឆ្នាំ២០២០ អោយបងប្អូន បើមិនមកទេ សមាគមនឹងដកហូត ហើយប្រគល់ឲ្យយុទ្ធជនផ្សេងហើយ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ថ្លែងរំលឹកអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនូវខ្លឹមសារ អរគុណសន្តិភាព ខ្ញុំស្រឡាញ់សន្តិភាព ដែលក៏ចង់បង្ហាញពីការដឹងគុណ តបស្នងសងគុណនិងថែរក្សាសុខភាព ជីវភាពដល់អតីតយុទ្ធជន វីរៈជនដែលបានតស៊ូ បូជាសាច់ស្រស់ ឈាមស្រស់កន្លងមកក្នុងភ្នក់ភ្លើងសង្គ្រាម ទើបយើងសព្វថ្ងៃបានសុខសន្តិភាព ការអភិវឌ្ឍន៍ ។
ហើយរាជរដ្ឋាភិបាល់់កម្ពុជា់បន្តយកចិត្តទុកដាក់ បីបាច់និងគាំពារដល់អតីតយុទ្ធជនទាំងឡាយ។ ឥឡូវនេះនៅមណ្ឌលនេះ បាននិងកំពុងទទួលលបានការសង់ផ្ទះ ផ្លូវ ស្រះ អណ្តូង សាលារៀន ប៉ុស្តិ៍សុខភាព ភ្ជាប់ចរន្តអគ្គិសនីនិងហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មនានាបន្តបន្ទាប់។
ហើយនឹងបង្កើតការផ្តល់ និងគ្រប់គ្រងមូលនិធិ ជួយជនក្រីក្រដំបូងសម្រាប់កម្ចីឥតការប្រាក់ដល់អតីតយុទ្ធជន យកទៅប្រលងប្រណាំងបង្កបង្កើនផល និងប្រកបរបររកស៊ីចិញ្ចឹមជីវិត។ ហើយដើម្បីបង្កើនចំនួនពលរដ្ឋនៅទីនេះ អាជ្ញាធរក៏នឹងរៀបចំផ្តល់ដី២០០ឡូត៍ដល់ពលរដ្ឋក្រីក្ររស់នៅតំបន់មិនរៀបរយក្នុងក្រុងសិរីសោភ័ណ ផងដែរ៕ ល