ប្រជាពលរដ្ឋ ខេត្តកំពង់ធំ និង​ខេត្តកំពង់ឆ្នាំង នឹងមាន​ផ្លូវ​កាត់​មួយ ងាយស្រួល​ធ្វើដំណើរ ដឹកជញ្ជូន និង​ចំណេញ​ពេលវេលា​

1739
ចែករម្លែក

ដោយៈ​សុផល / ភ្នំពេញ​៖ ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ប្រវែង​ប្រមាណ ៥៣ គ​.​ម​ត​ភ្ជាប់​ពី សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ទៅកាន់​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ស្ថាបនា​ជិត​រួចហើយៗ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​។​

​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​សរសៃឈាម​ដ៍​សំខាន់ ដែល​អាច​បម្រើឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តកំពង់ធំ និង​ខេត្តកំពង់ឆ្នាំង ដែល​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​បាន​ងាយស្រួល និង​ចំណេញ​ពេលវេលា​។​

​សូមបញ្ជាក់ថា ផ្លូវ​នេះ​បានចាប់ផ្ដើម​កសាង​នៅ​ដើមឆ្នាំ​២០១៧ ហើយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០១៨​នេះ​ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកាជាតិ​។​បច្ចុប្បន្ន ផ្លូវ​នេះ​សាងសង់​បាន​ប្រមាណ​៨៥​ភាគរយ​ហើយ​។​ជំហាន​បន្ទាប់​ស្ពាន​ឆ្លងកាត់​បឹង​ទន្លេសាប​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង ទៅកាន់​ស្រុក​កំពង់លែង ខេត្តកំពង់ធំ នឹងត្រូវ​សាងសង់​ជូន​ប្រជាពលរដ្ឋ​ថែមទៀត​។​

​ថ្មីៗ​នេះ​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ នឹង​ដឹកជញ្ជូន រួម​ដំណើរ​ដោយ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង រួមទាំង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​លេខ​៥០​សេ​នេះ ដើម្បី​ធានាថា​ផ្លូវ​នេះ​មានគុណ​ភាព និង​ដំណើរការ​ឆាប់​រួចរាល់​៕L

ទីតាំងផ្សាយពាណិជ្ជកម្ម