ឆ្នាំ២០២០ ជាឆ្នាំដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ។ យើងនឹងបង្កើតសង្គមធូរធារគ្រប់ជ្រុង ជ្រោយនិងសម្រេចនូវ“គោលដៅរយឆ្នាំ”ទី១ ។ ឆ្នាំ២០២០ក៏ជាឆ្នាំគន្លឹះសម្រាប់ការសម្រេច គោលដៅអំពីការកាត់បន្ថយភាពក្រីក្រ។ យើងបានផ្លុំត្រែស្ទុះទៅមុខរួចហើយ។ យើងត្រូវរួម សាមគ្គីគ្នាជាធ្លុងមួយខិតខំធ្វើការជួបនឹងការលំបាកកាន់តែច្រើនក៏ត្រូវកាន់តែឆ្ពោះទៅមុខ បំពេញការខ្វះខាតឱ្យបានកាន់តែល្អប្រសើរកសាងមូលដ្ឋានគ្រឹះឱ្យបានកាន់តែរឹងមាំទទួល ជ័យជម្នះក្នុងយុទ្ធនាការនៃការកាត់ បន្ថយភាពក្រីក្រសម្រេចនូវការកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជនក្រីក្រនិងស្រុកក្រីក្រទាំងស្រុងតាមស្តង់ដារបច្ចុប្បន្នក្នុងពេលកំណត់ ៕ (ដកស្រង់ចេញពីសុន្ទរកថាអបអរសាទរឆ្នាំសាកលថ្មី២០២០ ដែលឯកឧត្តម ស៊ី ជីនភីងថ្លែងនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩)