​ហ្វីលីពីន​បាន​ប្រកាស​អាសន្ន​នៅ​ថ្ងៃ​ចន្ទ​ទី​១៣​ខែ​មករា​ចំពោះ​ការផ្ទុះ​ភ្នំភ្លើង​នៅ​តំបន់​ភាគខាងត្បូង​នៃ​ទីក្រុង​ម៉ានីល ដែល​ក្រុមមន្ត្រី​បាន​និយាយថា​អាច​នឹង​​មានការ​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ពេល​ឆាប់ៗ​នេះ​បន្ទាប់ពី​ការបាញ់​ចេញ​ផេះ​ដ៏​ច្រើន​បាន​បង្ខំ​ឱ្យ​បញ្ឈប់​ការហោះហើរ​នៅ​អាកាសយានដ្ឋាន​ដ៏​សំខាន់​របស់​នៃ​រដ្ឋធានី​​ហ្វីលីពីន​និង​ប្រជាជន​រស់នៅ​ជុំវិញ​ភ្នំ​ភៀសខ្លួន​ចេញ​។​

​ភ្នំភ្លើង​តា​អាល់ ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​ពេញនិយម​នៅ​នៅ​ចំ​កណ្តាល​បឹង​ដ៏​ទាក់ទាញ​នេះ​បាន​ព្រួស​ផេះ​អមដោយ​ការរញ្ជួយ​ដី​តិចៗ និង​ផ្ទុះ​ផ្កា​ភ្លើង​​នៅ​ពី​លើ​កំពូលភ្នំ​នេះ​។​

​មនុស្ស​រាប់ពាន់​នាក់​ដែល​រស់នៅ​ក្បែរ​នោះ​ត្រូវបាន​ជម្លៀស​ចេញពី​ផ្ទះ​របស់​ពួកគេ​ប៉ុន្តែ​អ្នកស្រុក​ផ្សេងទៀត​នៅ​មាន​ភាព​ស្នាក់​ស្ទើរ​ថា​តើ​ត្រូវ​ចាកចេញ​ពី​តំបន់​​នោះ​ឬ​អត់​។​

​ក្រុម​អ្នកស្រាវជ្រាវ​រញ្ជួយ​ដី​របស់​ប្រទេស​នេះ បាន​ព្រមាន​ថា “​ការផ្ទុះ​ដ៏​គ្រោះថ្នាក់ អាច​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ឬ​ប៉ុន្មាន​ថ្ងៃ​ខាង​មុននេះ​។​

​បន្ទាប់​ពី​ពពក​ផេះ​បាន​ហោះ​ឡើងលើ​ដល់​កម្ពស់​១៥.០០០​ម៉ែត្រ​មក​នោះ​ក្រុម​មន្ត្រី​អាកាសចរណ៍​បាន​បញ្ជា​ឱ្យ​ផ្អាក​ជើងហោះហើរ ទាំង​ហោះ​ចូលមក​និង​ហោះ​ចេញពី​​អាកាសយានដ្ឋាន​អន្តរជាតិ​នី​ណ​យ អា​គីណូ (NAIA) នៃ​រដ្ឋធានី​នេះ​។​

​ភ្នំភ្លើង​តា​អាល់ ដែល​សកម្ម​ក្នុង​ចំណោម​ភ្នំភ្លើង​សកម្ម​ខ្លាំង​នៃ​ប្រទេស​នេះ ស្ថិតនៅ​ចម្ងាយ​៦៥​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​នៃ​ទីក្រុង​ម៉ានីល ។​ការ​ផ្ទះ​ចុងក្រោយ​​នៃ​ភ្នំភ្លើង​នេះ គឺ​នៅ​ឆ្នាំ​១៩៧៧៕ដោយ៖សុខា/sn

ភ្នំភ្លើង​តា​អាល់ បាន​ព្រួស​ផេះ​ចេញ​ជាច្រើន ដោយ​បណ្តាល​ឱ្យ​បញ្ឈប់​ការហោះហើរ​និង​ប្រជាជន​ភៀសខ្លួន​ចេញ​