Home កីឡា រកឃើញ​ជើង​ខ្ល...

រកឃើញ​ជើង​ខ្លាំង​នៃការ​ប្រកួត​កីឡាបាល់ទាត់​មហាជន​ពានរង្វាន់​អភិបាលខេត្ត​កំពង់ស្ពឺ​ឆ្នាំ​២០១៩

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: កាលពី​រសៀល​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០២០ រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ បានរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​ការប្រកួត​កីឡាបាល់ទាត់​មហាជន​ពានរង្វាន់​អភិបាលខេត្ត​កំពង់ស្ពឺ​ឆ្នាំ​២០១៩​។​

​សូមជម្រាបថា ក្រុមបាលទាត់​ដែលជា​ប់​ចំណាត់ថ្នាក​លេខ​១ បាន​ទៅលើ​ក្រុមបាលទាត់ ស​.​ស​.​យ​.​ក កំពង់ស្ពឺ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​ក្លឹប KSP United និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្លឹប​បាលទាត់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​។​

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បានឱ្យដឹងថា ការប្រកួត​បាលទាត់​ពា​ន​រង្វាន់​របស់​ខេត្ត មាន​រយៈពេល​ពីរ​ខែ​មកហើយ ទំរាំ​ដល់​ថ្ងៃ​ប្រកួត​ផ្តាច់​ព្រាត់​នេះ​។ ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ក្រុមកីឡា​ចូល​ប្រកួត​មាន​ចំនួន​២៤​ក្រុម ដែល​មកពី​បណ្តាល​ស្រុក​ក្រុង និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ក្នុង​ខេត្ត​ចូលរួម​ផងដែរ​។ លោក​បាន​បន្តថា ក្រុម​ក្លឹប​ដែល ជាប់​ចំណាត់ថ្នាក់​លេខ​១ ត្រូវបាន​ប្រាក់​ឧបត្ថម​ចំនួន​៨​លាន​រៀល និង​បាល់​ចំនួន​៧, ចំណាត់ថ្នាក់​លេខ​២ បាន​ប្រាក់​ឧបត្ថម​ចំនួន​៦​លាន​រៀល និង​បាល់​ចំនួន​៧ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ប្រាក់​ឧបត្ថម​ចំនួន​៤​លាន​រៀល​។ ចំពោះ​ក្រុមបាល់ទាត់​ណា​ដែល​មិនមាន​ចំណាត់ថ្នាក់​រដ្ឋបាល​សាលាខេត្ត​ឧបត្ថម​មួយក្រុម​៥០​ម៉ឺន​រៀល​។​

​លោក​អភិបាលខេត្ត​កំពង់ស្ពឺ បានធ្វើការ​អំពាវនាវ​ដល់​ក្រុមបាលទាត់​ទាង​២៤​ក្រុម ដែលមាន​ចំនួន​កីឡាករ​សរុប​ចំនួន​៥២៨​នាក់​ខាងលើនេះ ត្រូវ​ជៀសវាង​នូវ​អំពើ​អបាយមុខ​ទាំងឡាយណា​ដែល​ធ្វើឱ្យ​ប៉េះ​ពាល់​ដល់​សង្គមជាតិ​។​
​សូមឱ្យ​ក្រុមកីឡា​បាលទាត់​ទាំងអស់ ត្រូវខិតខំ​ហ្វឹកហាត់​ឱ្យ​កាន់តែ​ពូកែ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣ នាពេលខាងមុខ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

La Liga ចុង​សប្តាហ៍ ៖ Atl...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​អាជ្ញាធរ និង​សមត្ថកិច្ច ...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...