Home ព័ត៌មានអន្តរជាតិ វៀតណាមស្ថិតក្...

វៀតណាមស្ថិតក្នុងចំណោមយោធាធំជាងគេទាំង១០លើពិភពលោក

របាយការណ៍មួយបានសរសេរថា ប្រទេសវៀតណាមស្ថិតក្នុងលំដាប់ទី ៩ ក្នុងបញ្ជីប្រទេសចំនួន ១០ ដែលមានកម្លាំងយោធាសកម្មធំជាងគេគិតត្រឹមឆ្នាំ ២០១៩។

កម្លាំងយោធាសកម្មសរុបរបស់ប្រទេសនេះមានចំនួន ៤៨២.០០០ នាក់នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយពីវេបសាយ Global Firepower ជាវេបសាយយោធាមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ដែលវាយតម្លៃអំណាចយោធារបស់ប្រទេសនានាជុំវិញពិភពលោក។

ចំណាត់ថ្នាក់នេះគឺវាស់វែងកងទ័ពនៅជុំវិញពិភពលោកដោយផ្អែកលើចំនួនទាហាននៅក្នុងជួរកងទ័ពជើងគោក ជើងទឹក ជើងអាកាស និង កងប្រដាប់អាវុធផ្សេងទៀត។

ប្រទេសចិនមានយោធាសកម្មធំជាងគេបំផុតនៅលើពិភពលោកដែលមានសមាជិកចំនួន ២,១៨ លាននាក់បន្ទាប់មកគឺឥណ្ឌាដែលមានសមាជិក ១,៣៦ លាននាក់និងសហរដ្ឋអាម៉េរិកមានសមាជិក ១,២៨ លាននាក់។

កូរ៉េខាងជើងឈរនៅលំដាប់ទី ៤ ហើយរុស្ស៊ីឈរនៅលំដាប់ទី ៥ ។ ប្រទេសដទៃទៀតដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ គឺប៉ាគីស្ថាន កូរ៉េខាងត្បូង អ៊ីរ៉ង់ និង អេហ្ស៊ីប៕ ដោយ៖ កញ្ញាដាលីស

វៀតណាមស្ថិតនៅលំដាប់ទី៩លើពិភពលោកខាងយោធាសកម្មធំជាងគេ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...