ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្តព្រមទាំងក្រុមការងារមួយចំនួនបានចុះទៅបើកទ្វារទឹកកង្ហតដើម្បីបង្ហូរទឹកបញ្ជូនឋឲ្យប្រជាពលរដ្ឋដទាំង៣ឃុំក្នុងស្រុកសង្កែដែលកំពុងជួបគ្រោះរាំងស្ងួតខ្វះទឹកសម្រាប់ស្រោចស្រពផលដំណាំនិងសត្វពសហនៈរបស់គាត់។

ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលខេត្ត ដែលបានបើកទំនប់ទឹកជូនដល់ប្រជាពលរដ្ឋទាំងបីឃុំ ដែលកំពុងខ្វះខាតទឹកសម្រាប់ស្រោចស្រព​លើ​ផលដំណាំរបស់ពួកគាត់ក្នុងការដាំដុះ និងប្រើប្រាស់សម្រាប់សត្វពាហនៈផងដែរ ព្រោះកន្លងមកឃុំទាំងបីនោះ គឺមិនមានទឹកគ្រប់គ្រាន់សម្រាប់ស្រោវស្រពផលដំណាំឬស្រូវស្រែរបស់ពួកគាត់ឡើយ។

យោងតាមសំណូមពររបស់ប្រជាពលរដ្ឋទាំងបីឃុំទើបលោកងួន រតនៈ អភិបាលខេត្តបាត់ដំបង និងក្រុមការងារជំនាញមានប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តនិងមន្ត្រីពាក់ព័ន្ទ បានអញ្ចើញចុះទៅពិនិត្យជាក់ស្តែងដល់ទីកន្លែងឃើញថា នៅតាមប្រឡាយនីមួយៗ។ មានសភាពរីងស្ងួតដីប្រេះក្រហែងធ្វើឱ្យផលដំណាំស្រូវ និងបន្លែបង្ការរបស់ពួកគាត់មានការខូចខាតជាច្រើនហិកតា គឺដោយសារការកង្វះខាតទឹកនេះឯង។ដូច្នេះហើយទើបលោកអភិបាលខេត្ត បានស្នើឲ្យជំនាញបើកទ្វារទឹកបញ្ជូនទឹកមកពីទំនប់កង្ហត ដើម្បីស្រោចស្រពផលដំណាំបន្ទាប់បន្សំ នឹងឲ្យសត្វពាហនៈបានប្រើប្រាស់អោយទាន់ពេលទាន់វេលា។

លោក សេង ផានិត​តំណាងឲ្យយុវជនឃុំអូរដំបង១ និងជាក្រុមប្រឹក្សាឃុំអូរដំបង១ បានមានប្រសាសន៍ឲ្យដឹងថា ទឹកដែលត្រូវបញ្ជូនពីអាងស្តុកទឹកកង្ហតនេះចូលមកកាន់ប្រឡាយឈើខ្មៅដែលជាប្រឡាយមេ ដោយមានប្រវែង ៨,០៨៥ម៉ែត្រសម្រាប់បំបែកជូនដល់ប្រជាកសិករចំនួន៣ឃុំគឺឃុំអូរដំបង១, អូរដំបង២ និងឃុំវត្តតាមឹម ដែលមានផ្ទៃដីសម្រាប់ដាំដុះសរុបជាង ១ពាន់ហិកតា។

លោក សេង ផានិត បានបន្តថា ពេលនេះផុតរដូវធ្វើស្រែដូច្នេះប្រជាកសិករ មិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលស្រូវជាលើកទី២បានទេ ព្រោះថាក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយមបានប្រកាសហើយថាដោយសារឆ្នាំនេះភាពរាំងស្ងួតមានរយៈពេលវែង ដូច្នេះហើយត្រូវទប់ទឹកសម្រាប់ឆ្នាំមុខទៀ។ ដោយសារផែនការខេត្តទើបលោក ងួន រតនៈ អភិបាលខេត្តបានឲ្យជំនាញមន្ទីរធនធានទឹកខេត្តបើកទឹក​ពីអាងស្តុកទឹកទំនប់កង្ហតជាបន្ទាន់ ដើម្បីឲ្យប្រជាពលរដ្ឋទាំង៣ឃុំខាងលើ បានប្រើប្រាស់ជាលក្ខណៈគ្រួសារ និងការស្រោចស្រពផលដំណាំរបស់ពួកគាត់ទាន់ពេលទាន់វេលាដូចជាដំណាំត្រសក់ បន្លែស្ពៃ បន្លែបន្ទាប់បន្សំជាដើម។ល។ និងសម្រាប់ឱ្យសត្វពាហនៈ​ផឹកផងដែរ៕B/