ដោយ:វណ្ណៈ/ព្រះសីហនុ៖សមត្ថកិច្ចប្រាប់ថា មានក្មេងៗ មួយក្រុម រើសបានកាំភ្លើងខ្លីម៉ាករ៉ូឡូ មួយដើម និងគ្រាប់ចំនួន០៦គ្រាប់ នៅក្នុងដីឡូត៍មួយកន្លែងក្នុងភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ផ្លូវអូអារ៉េវ)កាលពីរសៀលថ្ងៃទី១២ខែមករាឆ្នាំ២០២០ ។
សមត្ថកិច្ចបញ្ជាក់ថា កាំភ្លើងខ្លីនេះមានលេខ 18TH 2372 (បាញ់អស់ចំនួន០២គ្រាប់) នៅសល់០៤គ្រាប់ ទៀត។
ក្រោយពីរើសបាន ក្រុមក្មេងៗបានយកមកប្រគល់អោយប្រជាការពារ ភូមិហើយខាងប្រជាការពារ ក៍បានប្រគល់ជូនទៅលោកនាយប៉ុស្តិនគរបាលសង្កាត់ ១ ក្រុងព្រះសីហនុ ដើម្បីស្រាវជ្រាវរកប្រភពបន្ត៕B/