ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីដើមឆ្នាំ២០២០នេះលោកអភិបាលរាជធានីភ្នំពេញជំរុញឲ្យអភិបាលខណ្ឌទំាង១៤ពង្រឹងកិច្ចការពាររសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវ បរទេសដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០២នេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី លោកអភិបាលរងរាជធានីលោកឧត្ដមសេនីយ៍ស្នងការនគរបាលរាជធានីលោកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភំ្នពេញ លោកព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤ ។
ក្នុងកិច្ចប្រជុំនោះបានផ្តោតសំខាន់លើការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រឿងស្រវឹងគ្រឿងញៀនខុសច្បាប់ក្នុងរាជធានីភ្នំពេញ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី។
ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត ការបង្ក្រាបល្បែងស៊ីសងនិងការបង្ក្រាបទៅលើគ្រឿងញៀនដែលជាបញ្ហាដ៏ធំដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវតែបង្ក្រាបឲ្យខាងតែបាន។
លោកអភិបាលបានអៈអាងថា៖បញ្ហាល្បែងស៊ីសងជាដើមចមបង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ដែលត្រូវរួមគ្នាដើម្បីបង្ក្រាប ហើយត្រូវប្តេជ្ញាធ្វើយ៉ាងណាឲ្យល្បែងស៊ីសងមានការថមថយនឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុង៕B/