សាហាវណាស់ រថយន្តដឹកដីបុកម៉ូតូ​និងកិនពីលើបណ្តាលឲ្យស្លាប់២នាក់​ប្ដីប្រពន្ធ ស្លាប់យ៉ាងអាណោចអាធ័ម​

ដោយ:សម្បត្តិ/ភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងមិនចាំម៉ាក បេីកបុកម៉ូតូមួយគ្រឿងពេញទំហឹង អូសជាច្រេីនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោកក្បាលផ្ទប់និងថ្នល់ ស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១១និង២០ នាទី យប់ថ្ងៃទី១២ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ កែងនិងផ្លូវចូល អេ ប៊ី សុី ក្នុងភូមិព្រែកថ្លឹង សង្កាត់ជេីកឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពរងគ្រោះត្រូវជាប្ដីមានឈ្មោះ ហេង ដា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណេីតនៅ ភូមិកន្ទ្រាន ឃុំរោងដំរី ស្រុបាភ្នំ ខេត្តព្រៃវែង ។ ចំណែកឯសពរងគ្រោះម្នាក់ទៀតដែលត្រូវជាប្រពន្ធ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេុគេបានឃេីញ ប្ដីប្រពន្ធពីរនាក់ជិះម៉ូតូម៉ាក ស្មាសរ៊ីវ៉ូ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-7326 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅ ពីត្បូងទៅជេីង។ ខណៈមកដល់ចំណុច កេីតហេតុលេី បានបត់ឆ្វេងចូលទៅផ្លូវ បេតុង អេ ប៊ីសុី។ ភ្លាមនោះស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងពណ៍ស មិនចាំស្លាកលេខ ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿនបានបត់ស្ដាំដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកជាមួយនិងម៉ូតូពេញទំហឹង អូសជាច្រេីនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោក្បាលផ្ទប់និងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអនោចអធម៍។ ភ្លាមនោះរថយន្តបង្ករមិនបានឈប់រថយន្តដោះស្រាយទេ បានបន្ថែមល្បឿនព្យាយាមបេីករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយកម៉ូតូរងគ្រោះទៅកាន់អធិការដ្ឋាននគបាលខណ្ឌដង្កោ រង់ចាំប្រគល់ឲ្យសាច់ញាតិយកត្រប់ទៅវិញ។ ចំណែក​សពរង​គ្រោះខាងលើក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច ដឹកយកតំកល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកធ្វេីបុណ្យតាមប្រពៃណី៕B/


 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:...