បន្លែរាប់ពាន់គីឡូក្រាមត្រូវបានទម្លាក់តាមយន្តហោះនៅលើរដ្ឋញូវ សោត វេលស៍(New South Wales )ក្នុងការខិតខំប្រឹងប្រែងផ្តល់ចំណីសត្វព្រៃដែលរងគ្រោះប៉ះពាល់ដោយភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី។
បន្លែដែលជាចំណីដ៏ច្រើនសម្រាប់សត្វព្រៃ គឺរួមទាំងដំឡូង និងការ៉ុត។
លោកម៉ាក ឃីន រដ្ឋមន្ត្រីថាមពលនិងបរិស្ថានសម្រាប់រដ្ឋញូវ សោត វេលស៍ បាននិយាយថាកាលពីដើមខែមករា អ្នកជំនាញមកពីសកលវិទ្យាល័យក្រុងស៊ីដនី បានប៉ាន់ស្មានថាសត្វព្រៃចំនួន៤៨០លានក្បាល បានងាប់ដោយសារភ្លើងឆេះព្រៃចាប់តាំងពីភ្លើងឆេះព្រៃបានកើតឡើងនៅរដ្ឋញូវ សោត វេលស៍ ។
ក្រុមអ្នកប្រយុទ្ធប្រឆាំងភ្លើងឆេះព្រៃរបស់ប្រទេសនេះបាននិយាយថាពួកគេបានបង្កើនការខំប្រែងពន្លត់ភ្លើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដោយសារមានការប្រែប្រួលអាកាសធាតុ៕ប្រែសម្រួល៖សុខា/sn
បន្លែរាប់ពាន់គីឡូក្រាមទម្លាក់តាមយន្តហោះដើម្បីឱ្យសត្វព្រៃរងប៉ះពាល់ដោយភ្លើងឆេះព្រៃស៊ី នៅអូស្ត្រាលី