Home ព័ត៌មានអន្តរជាតិ ម្ចាស់ក្សត្រិ...

ម្ចាស់ក្សត្រិយ៍អង់គ្លេសកោះហៅរាជវង្សសានុវង្សដើម្បីមកប្រជុំដោះស្រាយវិបត្តិគ្រួសារជាមួយព្រះអង្គម្ចាស់ហារី

ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី២ និងរាជវង្សសានុវង្សជាន់ខ្ពស់អង់គ្លេសផ្សេងទៀតកំពុងជួបជុំគ្នានៅថ្ងៃចន្ទទី១៣មករានេះជាមួយព្រះអង្គម្ចាស់ហារី ក្នុងគោលបំណងដោះស្រាយវិបត្តិដែលបង្កឡើងដោយការប្រកាសដ៏ភ្ញាក់ផ្អើលរបស់ទ្រង់ហារីថា ទ្រង់និងមហេសីមេហ្គាននឹងដើរចេញពីតួនាទីឈានមុខរបស់រាជវាំង។

បិតារបស់ព្រះអង្គម្ចាស់ហារី គឺ ព្រះអង្គម្ចាស់ឆាលនិងព្រះរាម វីលលៀម ដែលទ្រង់មានទំនាក់ទំនងរកាំរកូសជាមួយនោះ នឹងចូលរួមជាមួយព្រះមហាក្សត្រិយានីនៅឯវិមានឯកជន Sandringham របស់ទ្រង់នៅភាគខាងកើតនៃប្រទេសអង់គ្លេស។ នេះយោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស។

ព្រះអង្គម្ចាស់ឆាលទើបតែហោះពីអូម៉ង់ កន្លែងដែលទ្រង់បានចូលរួមក្នុងពិធីរំលែកទុក្ខបន្ទាប់ពីការយាងចូលទិវង្គតរបស់ស្តេចស៊ុលតង់ កាប៊ូស។

ព្រះនាងមេហ្គានត្រូវគេរំពឹងថានឹងចូលរួមកិច្ចប្រជុំតាមរយៈវីដេអូសន្និសីទពីប្រទេសកាណាដាផងដែរ ខណៈញាតិវង្សអង់គ្លេសព្យាយាមដោះស្រាយ “ជំហានបន្ទាប់” ឆ្ពោះទៅរកការសម្របសម្រួលនិងលុបបំបាត់វិបត្តិដែលកំពុងកើតមានឡើង។

យោងតាមកាសែត Sunday Times បានឱ្យដឹងថា បញ្ហាដែលត្រូវជជែកគ្នារួមមានលុយប៉ុន្មានដែលមេហ្គាននិងហារីនឹងនៅតែទទួលបានពីឃ្លាំងទ្រព្យរបស់ព្រះអង្គម្ចាស់ឆាល និង មុខជំនួញអ្វីដែលពួកទ្រង់អាចធ្វើបាន។

កាសែតដដែលបានរាយការណ៍ថា វីលលៀមជឿថា ទ្រង់និងហារីឥឡូវគឺជា “នីតិបុគ្គលដាច់ដោយឡែកពីគ្នា” ពោលគឺដាច់ចំណងទាក់ទងស្និទ្ធស្នាលរវាងបងនិងប្អូនទៀតហើយ បន្ទាប់ពីមរណភាពរបស់មាតា ដាយអាណា។

កាសែត Sunday Times បានរាយការណ៍ថាវីលលៀមបានប្រាប់មិត្តម្នាក់យ៉ាងដូច្នេះ “ខ្ញុំបានមើលថែព្រះអនុជពេញមួយជីវិតរបស់ខ្ញុំ ហើយខ្ញុំមិនអាចធ្វើវាបានទៀតទេ។ យើងគឺជានីតិបុគ្គលដាច់ដោយឡែកពីគ្នា”៕ ដោយ៖ កញ្ញាដាលីស

ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី២កោះប្រជុំគ្រួសារញាតិវង្សទាំងអស់ដើម្បីដោះស្រាយវិបត្តិគ្រួសារជាមួយព្រះអង្គម្ចាស់ហារី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជម្លោះ ដីធ្លី​រវាង​តារាចម...

​ដោយៈ មុនី រ័ត្ន​,​បូ​រិ​...

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...