Home ព័ត៌មានអន្តរជាតិ ក្រោយ​រង​ការរ...

ក្រោយ​រង​ការរិះគន់​តាម​បណ្តាញ​សង្គម ស្តេច​ថៃ​ចេញ​បញ្ជា​អោយ​ឈប់​បិទ​ផ្លូវ​សម្រាប់​ក្បួន​ព្រះទីនាំង​របស់​ព្រះអង្គ​

អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ស្តេចមហា វិជ្ជរ៉ាឡុងកន បានបញ្ជាឱ្យប៉ូលិសបញ្ឈប់រាល់ការបិទផ្លូវនៅទីក្រុងបាងកកសម្រាប់ក្បួនព្រះទីនាំងរបស់ព្រះអង្គ។

ព្រះរាជបញ្ជានេះបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ដ៏កម្រទាក់ទងនឹងក្បួនព្រះទីនាំងនិងការលំបាកដទៃទៀតដែលប្រជាជនថៃសរសេររិះគន់លើអនឡាញក្នុងប៉ុន្មានខែថ្មីៗនេះ។

អ្នកនាំពាក្យឈ្មោះ ណារូម៉ុន ពីនយ៉ូស៊ីនវ៉ាត់ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ប៉ូលិសថៃនឹងបិទតែផ្នែកមួយនៃផ្លូវសម្រាប់ក្បួនព្រះទីនាំងប៉ុណ្ណោះ។

ណារូម៉ុនក៏បានបង្ហោះវីដេអូ បង្ហាញច្បាប់ថ្មីនេះក៏អនុញ្ញាតឱ្យប្រជាជនបន្តប្រើប្រាស់ស្ពានរំលងលើផ្លូវរបស់ក្បួនព្រះទីនាំងផងដែរ។

សំឡេងនៅក្នុងវីដេអូបាននិយាយថា “ព្រះមហាក្សត្រទ្រង់មានការព្រួយបារម្ភអំពីការធ្វើដំណើររបស់ព្រះអង្គឬព្រះរាជវង្សានុវង្សដទៃទៀតអាចប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជនថៃ”។

ទីក្រុងបាងកកគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗដែលកកស្ទះបំផុតនៅលើពិភពលោក ដោយឈរនៅលំដាប់ទី ១១ លើតារាងវិភាគចរាចរណ៍អន្តរជាតិពីប័ណ្ណពិន្ទុចរាចរណ៍សកលរបស់ក្រុមហ៊ុន INRIX ក្នុងឆ្នាំ ២០១៧៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ាឡេស៊ី​តំរូវអោយ​និយោជក​...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

សមត្ថកិច្ច ឃាត់ខ្លួន​ជនសង...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ក...

ដោយៈ ស​រិ​ទ្ធ / ត្បូងឃ្មុ...

ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​...

ដោយ​: ជា សីហ​:/​ភ្នំពេញ​:...