ដោយ៖បញ្ញាសាស្រ្ត/ ភ្នំពេញ៖បន្ទាប់ពីប្រើប្រាស់សាប៊ូកក់សក់ Colatin តារាសម្តែង កញ្ញា ម៉ៃយ៉ា ទទួលស្គាល់ថា នាងពិតមានទំនុកចិត្តខ្ពស់ ជាមួយគុណភាពដែលល្អ ធម្មជាតិពិតៗរបស់សាប៊ូ កក់សក់Colatin ដែលមានដើមកំណើតមក ពីប្រទេស អ៊ីតាលី។

ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃច័ន្ទ ទី១៣ មករា ២០២០ តារា សម្តែង កញ្ញា ម៉ៃយ៉ា បានអោយដឹងថា​ នាង ជាអ្នកស្រលាញ់សក់បំផុត ទម្រាំបានសក់ វែងប៉ុននិង នាងបានសាកល្បងប្រើសាប៊ូ កក់សក់ផ្សេងទៀតជាច្រើនមកហើយ ប៉ុន្តែ ដោយឆ្លងកាត់ការប្រើប្រាស់សាប៊ូកក់សក់ Colatin តាមរយៈមិត្តភ័ក្ររួចមក នាងមាន អារម្មណ៍ថា សក់នាង មានសភាពរស់រវ៉ើក និងមានទម្ងន់ប្លែក ជាពិសេស មិនធ្វើ អោយសក់ស្ងួត បែកចុង។ ដោយមើលឃើញពីគុណភាពល្អ បែបនេះ សមស្របពេល ដែលក្រុមហ៊ុនទាក់ទងនាង មកធ្វើជាអ្នកតំណាងផលិតផល ទើបនាងសម្រេច ចិត្ត ដោយមិនរារែក។

កញ្ញា បន្ថែមថា នេះជាបទពិសោធន៏ដ៏ពិសេសមួយសំរាប់រូបនាងខ្ញុំផ្ទាល់ដែលនាង ខ្ញុំមានឱកាសមកចែក រំលែកពីបទពិសោធន៏នៃ ការប្រើប្រាស់ផ្ទាល់ និងលទ្ធផល ដែល នាងខ្ញុំទទួលបានតាំងពីមុន និង ក្រោយពេលដែលនាងទទួលបានការងារជាឯក អគ្គរដ្ឋទូតសុឆន្ទៈរបស់សាប៊ូ កូឡាទីន ដែលនាំចូលដោយក្រុមហ៊ុន ធី អ អឺ អឹមផត អិចផត ខូអិលធីឌី។

ចំណែកអ្នកស្រី តែ ស៊ូអេង អគ្គនាយិកាក្រុមហ៊ុន ធី អ អឺ អឺមផត អិចផត ខូអិលធីឌី បានថ្លែងថា នេះជាកម្មវិធី ដែលមិនធ្លាប់មានពីមុនមកនៅក្នុងក្រុមហ៊ុនរបស់នាងខ្ញុំ ព្រោះសមទ្ធិផលដ៏ អស្ចារ្យលើសពីការរំពឹងទុករបស់នាងខ្ញុំនៅថ្ងៃនេះ គឺបានកើត ឡើង ដោយសារតែនាងខ្ញុំ និងស្វាមីបានធ្វើការសម្រិតសម្រាំងយ៉ាងយក ចិត្តទុកដាក់បំផុត មុននឹងសម្រេចចិត្តនាំចូលផ្តាច់មុខនូវផលិតផលកក់ និងព្យាបាលគ្រប់បញ្ហាស្បែក ក្បាល និងសសៃសក់ ដែលជារូបមន្តឥតខ្ចោះចុងក្រោយរបស់ប្រទេស អឺតាលី នោះ គឺសាប៊ូកក់សក់ម៉ាក “ កូឡាទីន “ កាន់តែពិសេសជាងនេះទៅទៀតនោះ យើងក៏មាន សាប៊ូកក់ព្យាបាលសក់ជ្រុះធ្ងន់ធ្ងរ និងបណ្តុះសក់ថ្មី ម៉ាក “Maxcolatin” ដែលមាន ប្រសិទ្ធិភាពខ្ពស់ 100% រហូតក្រុមហ៊ុនហ៊ានធ្វើការធានាសងប្រាក់ទៅ អតិថិជន វិញទៀតផង ប្រសិនបើប្រើហើយមិនដុះ៕