ភ្នំពេញ​៖ កម្ពុជា បាន​ប្រា​រព​ព្ធ​ពិធីបុណ្យ​កីឡា​អន្តរជាតិ ( Decathlon Sports Festival ) លើក​ទី​៣ ដោយបាន​បង្ហាញ​កីឡា ២១ ប្រភេទ ខណៈ​ពិធីបុណ្យ​នេះ ទទួលបាន​ការគាំទ្រ យ៉ាង​ពេញទំហឹង ពី​សំណាក់ អ្នក​ចូលចិត្ត​លេង​កីឡា និង​ក្មេងៗ​។ Decathlon Sports Festival លើក​ទី​៣​នា​ថ្ងៃទី​១២ ខែមករា ឆ្នាំ ២០២០ នៅ​ផ្សារ​ទំនើប​អឺ​អន​ម៉​ល សែន​សុខ​ស៊ី​ធី ចាប់ពី​ម៉ោង ១:៣០ នាទី រសៀល រហូតដល់​ម៉ោង ៧:៣០ នាទី​ល្ងាច​។ ព្រឹត្តិការណ៍​នេះ​ជា​ព្រឹត្តិការណ៍ កីឡា ដែល​ធំជាងគេ​នៅ​កម្ពុជា​ដែល មានការ​ចូលរួម​សហកា​រ​ពី​ដៃគូ​ទាំង ២១ រួមមាន ក្លិប​កីឡា និង សហព័ន្ធ​កីឡា​។

​លោក ចេ​ប៊ី (Jean Baptiste Prigent) អ្នកគ្រប់គ្រង Decathlon បាន​ថ្លែង ក្នុង​ពិធី​ឱ្យដឹងថា Decathlon Sports Festival បានធ្វើ​ឡើង​ចំនួន ២ លើក រួចមកហើយ កាលពី​ឆ្នាំ​២០១៩ ហើយ​បានទទួល​ការគាំទ្រ យ៉ាង​ពេញទំហឹង​ពី​សំណាក់ អ្នក​ចូលចិត្ត​លេង​កីឡា និង​គាំទ្រ វិស័យ​កីឡា​ក្នុងប្រទេស​កម្ពុជា​។​

លោក ចេ​ប៊ី បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ គឺ​បង្កើតឡើង ក្នុង​គោលដៅ​ពង្រីក​នូវ​សក្តានុពល នៃ​ការលេង​កីឡា និង​ជួយ​ដល់​ប្រជាជន​កម្ពុជា ឲ្យ​បាន​ស្វែងយល់​ពី​កីឡា ឲ្យ​បាន​ច្រើន​។ អ្នកចូលរួម​អាច​ចូលរួម​លេង​ដោយ​សេរី​។ ជាពិសេស​នោះ​គឺមាន​កម្មវិធី​កីឡា​ជាច្រើន​ដូចជា បាល់ទាត់ ហ្សា​ម​បា យូ​ហ្គា បាល់បោះ ប៉េង​ប៉ុង ជិះសេះ ឡើង​ភ្នំ​ត្រាំ​ប៉ូ​លីន និង​ការសម្តែង សមត្ថភាព​ពី​ដៃគូ​សហការ​។ Decathlon គឺជា​ក្រុមហ៊ុន​កីឡា​បារាំង​មួយ ដែល​បាន​បង្កើតឡើង នៅក្នុង​ឆ្នាំ ១៩៧៦​ហើយ​កំពុង​ប្រតិបត្តិការ នៅក្នុង ៥០ ប្រទេស ទូទាំង​ពិភពលោក​នាពេល បច្ចុប្បន្ននេះ​។ គោលបំណង​របស់ Decathlon គឺ ដើម្បី​ផ្តល់ជូន៍​នូវ​សម្ភារ​កីឡា​ដ៏​សម្បូរបែប សម្រាប់​អ្នកលេង​កីឡា​ទាំងអស់​នៅ​កម្ពុជា​៕ ដោយ​៖ បូ​រិ​ន​