ដោយៈសុផល/ភ្នំពេញ៖ដើម្បីអបអរឆ្នាំថ្មីដែលទើបនឹងឈានចូលមកដល់ក្រុមហ៊ុនDNCបានបង្កើតកម្មវិធីផ្លេកបន្ទោរដ៏អស្ចារ្យមួយនាចុងសប្តាហ៍នេះនៅក្នុងរាជធានីភ្នំពេញដែលព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅលើទីតាំងចំនួន៤ ក្នុងពេលតែមួយ គឺម៉ោង ៧ យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។
កម្មវិធីទាំង៤កន្លែងនេះក្រុមហ៊ុនDNCចង់បង្ហាញពីការផ្លាស់ប្ដូរផ្នត់គំនិតទៅរកភាពទាន់សម័យកាលនៃទីក្រុងថ្មីដ៏ទំនើបដែលយើងចាប់ផ្ដើមដំបូងDNCMall។ការផ្សព្វផ្សាយអ្វីទៅជាDNC?បានត្រូវធ្វើឡើងនៅ៤ទីតាំងផ្សារទំនើបអ៊ីអន១ផ្សារទំនើបអ៊ីអន២ផ្សារទំនើបអូឡាំព្យ៉ានិងមុខព្រះបរមរាជវាំង។
កម្មវិធីនេះមានការចូលរួមពីសមាជិក DNC និងតារាហ្វេសប៊ុកល្បីៗនិងស្រស់ស្អាតជាច្រើនរូប ព្រមទាំងមានកម្មវិធីសប្បាយៗជាច្រើនដូចជារាំបទ«រាំអញ្ចេក»ដើម្បីបង្ហាញជូនទស្សនិកជនដែលមានវត្តមាននៅទីតាំងនោះផងដែរ។មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនក៏នឹងបង្កើតព្រឹត្តិការណ៍កាន់តែអស្ចារ្យមួយទៀតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ដែលចំនឹងថ្ងៃទិវានៃក្តីស្រឡាញ់តែម្តង៕S/