​ខណៈ​ដែល​ក្រុមន្ត្រី​បាន​កំពុង​ជម្លៀស​មនុស្ស​ទៅ​កាន់កន្លែង​សុវត្ថិភាព​នោះ ពួកគេ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៣​ខែ​មករា​ថា អាកាសធាតុ​រដូវរងា​ខ្លាំង​បានកើត​​ឡើង​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាននិង​ប៉ាគី​ស្ថាន ដោយ​ព្រិល​ទឹកកក​ធ្លាក់​ខ្លាំង គួបផ្សំ​នឹង​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បង្ក​ទឹកជំនន់​ភ្លាមៗ ដែល​បាន​បណ្តាល​​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​ណស់​ចំនួន​៤៣​នាក់ ។

​នៅ​ប្រទេស​ប៉ា​គី​ស្ថាន មនុស្ស​២៥​នាក់ ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ដោយ​បណ្តាល​មកពី​អាកាសធាតុ​អាក្រក់ និង​មាន​ការខូចខាត​ខ្លាំង​នៅ​ខេត្ត​បា​លូ​ជី​ស្ថាន​​។​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​១៤​នាក់​បាន​ស្លាប់​នៅក្នុង​ខេត្ត​នេះ កាលពី​២៤​ម៉ោង​កន្លង​ទៅ​ដោយសារ​ការបាក់​រលំ​ដំបូល​ផ្ទុះ ដែល​បណ្តាល​មក​ពី​ព្រិល​ធ្លាក់​​ខ្លាំង ហើយ​មនុស្ស​១១​នាក់​បាន​ស្លាប់​នៅ​ខេត្ត​ពុន​ចាប ដោ​សារ​រលំ​បាក់​ដំបូល ដែល​បាន​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ឯណោះ​វិញ មនុស្ស​យ៉ាងតិចណាស់ ១៨​នាក់​បាន​ស្លាប់​ដោយសារ​អាកាសធាតុ​អាក្រក់​។ នៅ​ទីក្រុង​កា​ប៊ុល​នៃ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ​សីតុណ្ហភាព​បាន​ធ្លាក់ចុះ​ដល់​ដក​១៥​អង្សា​សេ​(-15C) ៕​ប្រែ​សម្រួល​៖​សុខា​/sn

ព្រិល​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​បា​លូ​ជី​ស្ថាន ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​១២​ខែ​មករា​ឆ្នាំ​២០២០