ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រដ្ឋបាល​ស្រុក​គូលែន​ខេត្តព្រះវិហារ​បាន​ប្រារព្វ​ពិធី​មី​ទ្ទី​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​ជ័យជម្នះ​៧​មករា​១៩៧៩=៧​មករា​២០២០​នៅ​បរិវេណ​សាលាស្រុក​គូលែន​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០២០​នេះ​។​
​ក្នុង​ពិធី​នោះ​ផងដែរ​បានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​មានការ​ចូលរួម​លោក​ឡុង​សុវណ្ណ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត សមាជិក​សមាជិការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ ប្រជាពលរដ្ឋ​សិស្សានុសិស្ស​សិស្ស​កាយា​រិ​ទ្ធ​យុវជន​កាកបាទក្រហម​មេភូមិ​ចៅសង្កាត់​ជាច្រើន​កុះករ​ផងដែរ​។

​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​មានប្រសាសន៍ថា​ការ​រស់​ឡើងវិញ​នា​បច្ចុប្បន្ននេះ​គឺ​បានមក​ពីថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​រួចផុត​ពី​របប​ប្រ​រល័យ​ពូជសាសន៍ ប៉ុលពត រស់រៀនមានជីវិត​សារ​ឡើងវិញ​នេះ​បានមកពី​គណៈបក្ស​ប្រជាជន​កម្ពុជា​។​ដែលមាន​សម្ដេច តេ​ជោ​ហ៊ុនសែន​ជា​ថ្នាក់ដឹកនាំ​ធ្វើឱ្យ​ប្រទេស​ឈានទៅដល់​មាន​សុខសន្តិភាព​មានការ​អភិវឌ្ឍន៍​ប្រទេស​គ្រប់​ទឹ​ស​ទី ហើយក៍​ជា​ថ្ងៃកំណើត​ទី​ពីរ​បស់​ប្រជាជាតិ​និង​ប្រជាជន​ផងដែរ​។​

​យើង​ត្រូវ​ចងចាំ​ជានិច្ច​មិន​បំភ្លេច​នូវ​គុណ​ថ្ងៃ​៧​មករា​១៩៧៩​ដែលជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដែល​បាន​ចារ​ជា​ប្រវត្តិសាស្ត្រ​ឱ្យ​ប្រជាជន​កម្ពុជា​យើង​ក្នុង​ជំនាន់​នេះ​និង​ជំនាន់​ក្រោយ​យល់ច្បាស់​និង​ចងចាំ​ជា​រៀងរហូត​ផងដែរ​និង​សូមឱ្យ​បងប្អូន​យើងទាំងអស់គ្នា​ចូលរួម​ថែរក្សា​សន្តិភាព​អរគុណ​សន្តិភាព​មិនត្រូវ​ស្ដាប់​តាម​ការ​ញុះញង់​របស់​ជន​អគតិ​មួយចំនួន​ឬ​មជ្ឈដ្ឋាន​ណា​ដែលថា​គ្មាន​ថ្ងៃ​៧​មករា​នោះឡើយ​៕S/​