ដោយៈប.ខុន/ភ្នំពេញៈឆ្នេរអូរឈើទាល(អារីស្តុន)និងឆ្នេរអូរត្រេះត្រូវបានរដ្ឋបាលខេត្តព្រះសីហនុសម្រេចរក្សាទុកឱ្យនៅជាលំហសម្រាប់ប្រជាពលរដ្ឋមកលេងកម្សាន្តដោយមិនឱ្យមានការសង់តូបលក់ដូរដូចជាឆ្នេរអូរឈើទាល១ឡើយ។
លោកគួចចំរើនអភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២០ថាឆ្នេរអូរឈើទាល(អារីស្តុន)ដែលមានការលក់ដូរនិងស្នាក់នៅអនាធិបតេយ្យត្រូវបានបោសម្អាតហើយនិងរក្សាទុកឆ្នេរនេះឱ្យនៅជាលំហសម្រាប់ពលរដ្ឋមកលេងកម្សាន្តដោយពុំមានការសាងសង់តូបលក់ដូរ ដូច ជាឆ្នេរអូរឈើទាល១ដែលនៅជាប់គ្នានេះឡើយ។
ឆ្នេរអូរឈើទាលមួយដែលមានរោងលក់ដូរជាយូរមកហើយត្រូវបានលោកអភិបាលខេត្តបញ្ជា្កក់ថាពេលនេះត្រូវបានអនុញ្ញាតឱ្យសាងសង់ខ្យុះតាមបទដ្ឋានកំណត់ចំនួន៤៧ខ្យុះ។ចំពោះរោងឈើត្រូវរុះរើចោល ពេលខ្យុះថ្មីសាងសង់ រួច។
លោកគួចចំរើនបានបញ្ជាក់ថាឆ្នេរអូរត្រេះដែលមានសង់រោងលក់ដូរម្ហូបអាហារនិងកន្លែងស្នាក់នៅក៏ត្រូវបានកំណត់ឱ្យរុះរើចេញឱ្យអស់នៅក្នុងសប្តាហ៍នេះដែរ។ឆ្នេរនេះក៏ត្រូវរក្សាទុកជាលំហដូចជាឆ្នេរអូឈើទាល២ដែលកំពុងធ្វើការឈូសឆាយសម្អាត។ឆ្នេរអូរឈើទាល១និងឆ្នេរអូរឈើទាល២មានប្រវែង សរុប ៣.២៥០ម៉ែត្រ។
ឆ្នេរអូរឈើទាល២ដែលគេហៅថាឆ្នេរអារីស្តុនជាឆ្នេរមានបញ្ហាច្រើនឆ្នាំមកហើយដោយនៅពេលខ្លះតំបន់ឆ្នេរនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឯកជននិងពេលខ្លះត្រូវបានដណ្តើមកាន់កាប់ដោយក្រុមជនឱកាសនិយមនិងក៏ត្រូវបានធ្វើការបោសម្អាតជាច្រើនលើកផងដែរដោយអាជ្ញាធរខេត្តគឺវាខុសពីឆ្នេរអូរឈើ ទាល១។
ចំណែកឯឆ្នេរអូរត្រេះដែលពីមុនគេគិតថាជាឆ្នេរមួយនៅឆ្ងាយនិងស្ងប់ស្ងាត់ដោយសារគ្មានផ្លូវតាមឆ្នេរបានទៅដល់ និង ជាឆ្នេរពេញនិយមសម្រាប់ជនបរ ទេស(បារាំង)នោះ មានសាងសង់ផ្ទះតូចៗ សម្រាប់ការស្នាក់នៅរបស់ជនបរទេសដែលចូលចិត្ត ជិៈទូកកម្សាន្តតាមកោះនិងដេកហាលថ្ងៃ។
នៅតាមបណ្តោយឆ្នេរទាំង២ខាងលើពេលនេះកំពុងត្រូវបានរាជរដ្ឋាភិបាលធ្វើការសាងសង់ផ្លូវធំៗរាប់ទាំងឆ្នេររាមផងដោយមានការភ្ជាប់ចរាចរចាប់តាំងពីផ្លូវជាតិលេខ៤ត្រង់ចំណុចផ្លូវបំបែករាមរហូតមកដល់រង្វង់មូលតោ២ជាផ្លូវថ្មី។នៅលើឆ្នេររាមក៏ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុមិនអនុញ្ញាតឱ្យមានការសាងសង់ រោងលក់ដូរជាអចិន្ត្រៃយ៍ដែរ៕S/



