ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​១២​ដល់​ម៉ោង​២​រសៀល​នៅ​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០២០​មាន​ចំនួន​១៣​លើក ។​យ៉ាងហោចណាស់​មាន​មនុស្ស​៧​នាក់​(​ស្រី​ម្នាក់​)​បាន​ស្លាប់​និង​បង្កឱ្យមាន​មនុស្ស​របួសធ្ងន់​-​ស្រាល​១៨ នាក់​(​ស្រី​៤​នាក់​) ។

​របាយការណ៍​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឱ្យមាន​ការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​រីឯ​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធិ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម ។

​សូមជម្រាបថា​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូក​ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​២៥​នាក់​នៅ​ថ្ងៃទី​១៣​ខែមករា​នេះ​គឺ​កើតឡើង​ដោយសារ ហេតុការណ៍ ប៉ះទង្គិច​ចំនួន​១៣​លើក​៕S/​