ដោយៈគ្រញូង/បាត់ដំបងៈកម្លាំងនគរបាលខេត្តកាលពីរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២០បានបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការពីបទប្លន់។ជនសង្ស័យទាំងពីរនាក់នេះត្រូវកម្លាំងឃាត់ខ្លួនបានកាលពីយប់ថ្ងៃ ទី ១២ ខែមករា ឆ្នាំ ២០២០ នៅ ជិត ផ្សា របឹង ឈូកស្ថិត ក្នុងភូមិ ព្រែក មហាទេពសង្កាត់ ស្វាយប៉ោក្រុង បាត់ដំបង ។
លោកវរសេនីយ៍ឈឿងគឹមសុងនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបានឱ្យដឹងថាជនសង្ស័យ ទាំង ២ នាក់ នេះ មានឈ្មោះស៊ន ឆា នុ នហៅ លៀន ភេទ ប្រុស អាយុ ១៦ ឆ្នាំនៅ ភូមិ ព្រៃធំឃុំ កំពង់ ល្ពៅស្រុក សំឡូត ជា អ្នក ធ្វើ សកម្មភាព។ឈ្មោះឌីសុវណ្ណនេតភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅ ភូមិ ឥ ន្ធ ជិតឃុំ ឈើទាលស្រុក បាណ ន់ជា អ្នក ផ្ដល់ មធ្យោបាយ ( ម៉ូតូ ) ជិះ ធ្វើសកម្មភាព។
លោក ឈឿ ង គឹ ម សុ បាន បន្តថាកម្លាំង របស់ លោក ដកហូត ម៉ូតូ ចំនួន ២ គ្រឿង ពី ជនសង្ស័យ ដែលជិះធ្វើសកម្មភាពទុកជា វត្ថុ តាងដោយ ១គ្រឿង ម៉ាក ហុងដា ឌ្រី ម C125ស៊េរី ឆ្នាំ ២០២០ពាក់ ស្លាក លេខ បាត់ដំបង 1AH 3132 ។ជា ម៉ូតូ ដែល ជិះ ធ្វើ សកម្មភាព និង ១ គ្រឿង ទៀត ម៉ាក ដូច គ្នា ស៊េរី ឆ្នាំ ២០១៩ ដែល ជា ម៉ូតូ របស់ ជន រង គ្រោះ៕S/